ព័ត៌មានអន្ដរជាតិ
ថតជាប់ពិតៗ បាក់ផ្ទាំងថ្មសម្លាប់អ្នកទេសចរនៅ ប្រេស៊ីល
មនុស្សយ៉ាងតិច៧នាក់ត្រូវស្លាប់ និង៩នាក់រងរបួសធ្ងន់ បន្ទាប់ពីផ្ទាំងថ្មដ៏ធំបានបាក់លើទូកពីរគ្រឿងដែលដឹកអ្នកទេសចរ នៅកន្លែងកម្សាន្តដ៏ពេញនិយមក្បែរភូមិ Capitolio ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។

វីដេអូដ៏រន្ធត់ បានថតជាប់ពេលវេលាដែលផ្ទាំងថ្មដ៏ធំ បាក់មកសង្កត់លើទូកទេចរណ៍ចំនួន២គ្រឿងយ៉ាងពេញទំហឹង។

គេឮអ្នកដំណើរស្រែក នៅពេលផ្ទាំងថ្មបាក់ ហើយបង្កឲ្យមានរលក និងកម្ទេចកម្ទីបែកខ្ទាតទៅលើទូកផ្សេងទៀត ដែលកំពុងធ្វើដំណើរទេសចរណ៍នៅក្នុងតំបន់នោះ។

អាជ្ញាធរនិយាយថា មនុស្សចំនួន៣២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយ៩នាក់ទៀតកំពុងសម្រាកព្យាបាលរបួសធ្ងន់។ អ្នកដែលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគឺមានរបួសបាក់ឆ្អឹង ហើយម្នាក់ទៀតរបួសក្បាល និងមុខធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា តំបន់នេះបានជួបប្រទះភ្លៀងធ្លាក់ខ្លាំងរយៈពេលពីរសប្តាហ៍មកហើយ ដែលអាចធ្វើឲ្យផ្ទាំងថ្មប្រេះ៕
សូមទស្សនាវីដេអូ
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ស្លាប់និងរបួសជិត ៣០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅ ប្រេស៊ីល
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


