ព័ត៌មានអន្ដរជាតិ
ណាតូផ្តល់កិច្ចពិភាក្សាអាវុធជាមួយរុស្ស៊ីដើម្បីបញ្ចៀសសង្គ្រាម
អង្គការណាតូនៅថ្ងៃពុធម្សិលមិញបាននិយាយថា ខ្លួនកំពុងមានឆន្ទៈពិភាក្សាជាមួយរុស្ស៊ីអំពីការគ្រប់គ្រងអាវុធ និងការអភិវឌ្ឍមីស៊ីល ប៉ុន្តែនឹងមិនអនុញ្ញាតឲ្យទីក្រុងមូស្គូធ្វើវេតូលើគោលបំណងរបស់ប្រទេសអ៊ុយក្រែនដើម្បីចូលរួមសម្ព័ន្ធភាពទេ ដោយព្រមានពីហានិភ័យនៃសង្គ្រាមថ្មីពិតប្រាកដនៅអឺរ៉ុប។
ទីក្រុងមូស្គូបានបង្ខំប្រទេសលោកខាងលិចមកកាន់តុចរចាក្នុងសប្តាហ៍នេះដោយបានប្រមូលកងទ័ពប្រហែលជា១សែននាក់នៅជិតព្រំដែនជាមួយអ៊ុយក្រែនជាអតីតសាធារណៈរដ្ឋសូវៀតដែលមានបំណងចូលរួមជាមួយអង្គការណាតូ។
អគ្គលេខាធិការណាតូ លោក Jens Stoltenberg បាននិយាយបន្ទាប់ពីកិច្ចពិភាក្សា៤ម៉ោងរវាងទូតសម្ព័ន្ធភាព និងគណប្រតិភូរុស្ស៊ីនៅទីក្រុងព្រុចសែលថា ណាតូនឹងមិនអនុញ្ញាតឲ្យរដ្ឋាភិបាលរុស្ស៊ីកំណត់ការរៀបចំសន្តិសុខទៅលើប្រទេសផ្សេង និងបង្កើតឥទ្ធិពលដ៏គ្រោះថ្នាក់នោះទេ។
លោក Stoltenberg និយាយថា ៖«មានហានិភ័យពិតប្រាកដសម្រាប់ជម្លោះប្រដាប់ដោយអាវុធថ្មីនៅអឺរ៉ុប»។
«មានភាពខុសគ្នាខ្លាំងណាស់រវាងណាតូ និងរុស្ស៊ី»។ លោកបាននិយាយ និងបន្តថា «ភាពខុសគ្នារបស់យើងនឹងមិនងាយស្រួលឆ្លងនោះទេ ប៉ុន្តែវាមានសញ្ញាវិជ្ជមានដែលសម្ព័ន្ធភាពណាតូ និងរុស្ស៊ីអង្គុយចុះនៅលើតុជាមួយគ្នា និងចូលរួមក្នុងប្រធានបទសំខាន់ៗ»។
រុស្ស៊ីបានបដិសេធរៀបផែនការឈ្លានពានអ៊ុយក្រែន ប៉ុន្តែនិយាយថា ខ្លួនត្រូវការធានាជាស៊េរីសម្រាប់សន្តិសុខផ្ទាល់ខ្លួន ក្នុងនោះឲ្យបញ្ឈប់ការពង្រីកកម្លាំងទ័ពបន្ថែមទៀតរបស់ណាតូ និងដកកងកម្លាំងសម្ព័ន្ធមិត្តចេញពីបណ្តាប្រទេសអឺរ៉ុបកណ្តាល និងភាគខាងលិចដែលបានចូលរួមគ្នា បន្ទាប់ពីសង្គ្រាមត្រជាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuter
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម២២ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ