ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាប់ពួក Hacker តាមសំណើរបស់ អាមេរិក
ទីភ្នាក់ងារសន្តិសុខរបស់រុស្ស៊ីនិយាយថា ខ្លួនបានចាប់ខ្លួនសមាជិកនៃក្រុម Hacker តាមសំណើរបស់សហរដ្ឋអាមេរិក ។ ក្រុមនេះត្រូវគេសង្ស័យថាបានធ្វើការវាយប្រហារធំៗតាមអ៊ីនធឺណិតលើក្រុមហ៊ុនអាមេរិក ។

សេវាសន្តិសុខសហព័ន្ធ ឬ FSB បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនបានឃុំខ្លួនសមាជិក ១៤ នាក់នៃក្រុមឧក្រិដ្ឋកម្ម REvil ដែលមានមូលដ្ឋាននៅរុស្ស៊ី ។ FSB និយាយថា ខ្លួនក៏រឹបអូសកុំព្យូទ័រ យានជំនិះ និងវត្ថុផ្សេងទៀតដែលត្រូវបានគេចោទថាបានប្រើក្នុងឧក្រិដ្ឋកម្មទាំងនោះ ។
REvil ត្រូវបានគេសង្ស័យថាបានវាយប្រហារក្រុមហ៊ុន និងអង្គការនានានៅក្នុងសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀតនៅជុំវិញពិភពលោក ដោយប្រើប្រាស់កម្មវិធីកុំព្យូទ័រដែលគេស្គាល់ថាជា “Ransomware” ដើម្បីទាមទារការបង់ប្រាក់លោះ ។

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា បុគ្គលម្នាក់ក្នុងចំណោមបុគ្គលដែលត្រូវបានចាប់ខ្លួនគឺពាក់ព័ន្ធនឹងការវាយប្រហារតាមអ៊ីនធឺណិតលើប្រតិបត្តិករបំពង់បង្ហូរប្រេងឈានមុខគេរបស់សហរដ្ឋអាមេរិកកាលពីខែឧសភាឆ្នាំមុន ហើយក្រុមហ៊ុន Colonial Pipeline បានបង់ថ្លៃលោះតាមការស្នើសុំរបស់ក្រុម Hacker ។
មន្ត្រីរូបនេះបានកត់សម្គាល់ថា រដ្ឋាភិបាលអាមេរិកពេញចិត្តចំពោះចំណាត់ការរបស់រុស្ស៊ី ថ្វីបើភាពតានតឹងកំពុងបន្តលើស្ថានភាពនៅអ៊ុយក្រែនក៏ដោយ សហរដ្ឋអាមេរិក និងរុស្ស៊ីបានបន្តកិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពីការវាយប្រហារតាមអ៊ីនធឺណិត និងបញ្ហាផ្សេងទៀត ចាប់តាំងពីកិច្ចប្រជុំកំពូលទ្វេភាគីកាលពីខែមិថុនា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


