Connect with us

ព័ត៌មានអន្ដរជាតិ

ឡើងកម្តៅ! អង់គ្លេស បញ្ជូនទ័ព និងសព្វាវុធបច្ចេកវិទ្យាទំនើបទៅ អ៊ុយក្រែន ហើយ (មានវីដេអូ)

បានផុស

នៅ

កាលពីយប់ថ្ងៃទី១៧ខែមករា ចក្រភពអង់គ្លេសបានបញ្ជូនកងទ័ព និងសព្វាវុធបច្ចេកវិទ្យាទំនើបទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងគោលបំណងរារាំងការឈ្លានពានរបស់រុស្ស៊ី។

Combat training sessions with personnel of formations and military units of the Guards Tank Army of the Western Military District in the Moscow Region on January 12
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសញ្ញាច្បាស់ៗទៅកាន់លោក វ្ល៉ាឌីមៀរ ពូទីន, យន្តហោះដឹកជញ្ជូនពីរគ្រឿងរបស់ កងទ័ពអាកាសអង់គ្លេស បាននាំយកប្រព័ន្ធមីស៊ីលដែលត្រូវការជាចាំបាច់ទៅឲ្យកងកម្លាំងទីក្រុង គៀវ។ កងទ័ពក៏​បាន​ជិះក្នុង​យន្តហោះនោះដែរ ហើយ​នឹង​បន្ត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដើម្បី​បង្រៀន​ទាហានអ៊ុយក្រែន អំ​ពី​របៀប​ប្រយុទ្ធ​នឹង​រថក្រោះ​រុស្ស៊ី។

រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយថា ការដាក់ពង្រាយនេះ កើតឡើងដោយសារតែអាកប្បកិរិយាគំរាមកំហែងកាន់តែខ្លាំងឡើង ពីប្រទេសរុស្ស៊ី។

Defence Secretary Ben Wallace (pictured) said Britain will supply Ukraine with 'self-defence' weapons and training to help increase its defensive capabilities
រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Ben Wallace

ដោយព្រមានលោកប្រធានាធិបតី ពូទីន ប្រឆាំងនឹងអ្វីដែលអាចជាសង្រ្គាមបង្ហូរឈាម, លោក Wallace បានប្រាប់សមាជិកសភាថា “ចក្រភពអង់គ្លេសកំពុងផ្តល់កញ្ចប់ជំនួយសន្តិសុខថ្មីមួយ ដើម្បីបង្កើនសមត្ថភាពការពាររបស់អ៊ុយក្រែន។ យើង​បាន​សម្រេច​ចិត្ត​ផ្គត់ផ្គង់​អ៊ុយក្រែន នូវ​ប្រព័ន្ធ​អាវុធ​ធុនស្រាល ប្រព័ន្ធប្រឆាំង​គ្រឿងសស្ត្រាវុធ និង​ប្រព័ន្ធ​ការពារ”។

“ទាហានចក្រភពអង់គ្លេសមួយចំនួនតូច ក៏នឹងផ្តល់ការបណ្តុះបណ្តាលដំណាក់កាលដំបូងសម្រាប់រយៈពេលខ្លីមួយផងដែរ មុនពេលត្រឡប់ទៅចក្រភពអង់គ្លេសវិញ”។

Russia conducted military drills with tanks and explosives in an attempted show of strength

គួររម្លឹកថា ទាហានទីក្រុងមូស្គូរហូតដល់១០ម៉ឺននាក់ កំពុងឈរជើងនៅតាមព្រំដែន ដែលបង្កឲ្យមានការភ័យខ្លាចថា ការឈ្លានពានអាចកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។

ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំង អះអាងថា ខ្លួនគ្មានផែនការវាយប្រហារទេ ប៉ុន្តែការបង្កើនកងទ័ព រថក្រោះ និងកាំភ្លើងធំ ធ្វើឲ្យគេយល់ឃើញផ្សេងពីនេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី អាចបាញ់កងទ័ពខ្លួនឯង ដើម្បីយកលេស វាយលុកអ៊ុយក្រែន ប៉ុន្មានថ្ងៃទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា១ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

សន្តិសុខសង្គម១ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន កំពុងបញ្ជាកងទ័ព ជាមួយនាយករដ្ឋមន្ត្រី និងមេទ័ព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម