ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ចាប់ផ្ដើមរុះរើរដ្ឋាភិបាលទ្រង់ទ្រាយធំ តែងតាំងនាយករដ្ឋមន្ត្រីធ្វើជារដ្ឋមន្ត្រីការពារជាតិវិញ
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសរុះរើរដ្ឋាភិបាលទ្រង់ទ្រាយធំមួយ ដោយក្នុងនោះមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Denys Shmyhal ទៅកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ។

ការសម្រេចចិត្តដែលត្រូវបានប្រកាសនៅថ្ងៃទី១៤ខែកក្កដា គឺជាផ្នែកមួយនៃអ្វីដែលលោក ហ្សេលេនស្គី ហៅថាជាការចាប់ផ្ដើមថ្មីឡើងវិញនៃថ្នាក់ដឹកនាំរបស់អ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងសង្រ្គាមដែលកំពុងបន្តជាមួយរុស្ស៊ី។
នៅក្នុងសុន្ទរកថាថ្នាក់ជាតិ លោក ហ្សេលេនស្គី បាននិយាយថា Shmyhal នឹងនាំមកនូវ«បទពិសោធន៍អតិបរមា» និង«ប្រសិទ្ធភាពអតិបរមា» ដល់តួនាទីការពារជាតិ ក្នុងអំឡុងពេលនៃការកើនឡើងសម្ពាធលើយោធាអ៊ុយក្រែន។ ដោយឡែក លោក Rustem Umerov ដែលជារដ្ឋមន្ត្រីការពារជាតិបច្ចុប្បន្ន នឹងត្រូវផ្ទេរទៅកាន់តំណែងជាឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំសហរដ្ឋអាមេរិក។
ការផ្លាស់ប្តូរនេះ កើតឡើងនៅពេលដែលអ៊ុយក្រែនជំរុញឲ្យមានការបង្កើនផលិតកម្មអាវុធក្នុងស្រុក ពង្រឹងផ្នែកដឹកជញ្ជូនសមរភូមិ និងសម្របសម្រួលឲ្យកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តអន្តរជាតិ។
ចំណែកឯតំណែងជានាយករដ្ឋមន្ត្រីអ៊ុយក្រែនថ្មី នឹងត្រូវធ្លាក់ទៅលើលោកស្រី Yulia Svyrydenko ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច។ នៅវ័យត្រឹមតែ៣៩ឆ្នាំ លោកស្រី Svyrydenko ត្រូវបានគេទទួលស្គាល់តាមរយៈការងារនៅក្នុងគោលនយោបាយសេដ្ឋកិច្ច និងសម្រាប់តួនាទីសំខាន់ក្នុងការធានាជំនួយហិរញ្ញវត្ថុបរទេស ជាពិសេសពីសហរដ្ឋអាមេរិក។
លោក ហ្សេលេនស្គី បានសរសើរសមត្ថភាពរបស់លោកស្រី Svyrydenko ក្នុងការគ្រប់គ្រងការងើបឡើងវិញនៃសេដ្ឋកិច្ចអ៊ុយក្រែន និងធានានូវប្រព័ន្ធគាំទ្រដែលមានស្ថិរភាពសម្រាប់ទាំងជនស៊ីវិល និងយោធាក្នុងអំឡុងពេលសង្រ្គាម។ ការតែងតាំងនេះ នឹងត្រូវសុំការអនុម័តពីសភាអ៊ុយក្រែន ប៉ុន្តែត្រូវបានគេរំពឹងថានឹងដំណើរការទៅមុខយ៉ាងរលូនដោយគ្មានការប្រឆាំងធំដុំអ្វីឡើយ។
សូមជម្រាបថា នេះគឺជាការរុះរើនយោបាយដ៏សំខាន់បំផុត គិតចាប់តាំងពីការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ២០២២៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


