ព័ត៌មានអន្ដរជាតិ
កប៉ាល់ដឹកទំនិញជួបព្យុះ ចាក់ចោលកុងតឺន័រចូលសមុទ្រ ខាតបង់ធំបំផុតក្នុងប្រវត្តិសាស្រ្ត (មានវីដេអូ)
កុងតឺន័រចំនួន១,៨១៦ទូនៅលើកប៉ាល់ដឹកទំនិញមួយគ្រឿងត្រូវខូចខាតបន្ទាប់ពីកុងតឺន័រធ្លាក់ពីលើគ្នាហើយមានខ្លះធ្លាក់ចូលសមុទ្រនៅពេលព្យុះវាយប្រហារអំឡុងពេលកប៉ាល់កំពុងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។ នេះជាអ្វីដែលត្រូវបានគេជឿថា ជាការខាតបង់ទំនិញធំបំផុតទាក់ទងនឹងអាកាសធាតុនៅក្នុងប្រវត្តិសាស្រ្ត។
កប៉ាល់ដឹកកុងតឺន័រឈ្មោះ ONE Apus បានទៅដល់កំពង់ផែ Kobe ប្រទេសជប៉ុនកាលពីថ្ងៃអង្គារបន្ទាប់ពីការធ្វើដំណើរអស់រយៈពេល៨ថ្ងៃពីកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក។

បច្ចុប្បន្ននេះ ការវាយតម្លៃសុវត្ថិភាពពេញលេញកំពុងធ្វើឡើងដើម្បីរកឲ្យឃើញថាតើមានទំហំខូចខាតប៉ុនណា។
ព្យុះបានបោកបក់នៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកហើយកុងតឺន័រត្រូវបាត់បង់នៅចម្ងាយ២,៩៦៣គីឡូម៉ែត្រភាគពាយព្យនៃកោះហាវ៉ៃ។

កុងតឺន័រដឹកទំនិញដែលរងការខូចខាតមានដូចជាកុងតឺន័រផ្ទុកកាំជ្រួចចំនួន៥៤ទូ ផ្ទុកអាគុយ៨ទូនិងផ្ទុកអេតាណុលរាវចំនួន២ទូ។
កប៉ាល់នេះត្រូវបានគេរាយការណ៍ថាបានជួបប្រទះរលកសមុទ្រកម្ពស់១៦ម៉ែត្រអំឡុងពេលមានព្យុះ។

ONE Apus គឺជាកប៉ាល់ដឹកទំនិញដែលមានប្រវែង៣៦៤ម៉ែត្រដែលអាចផ្ទុកកុងតឺន័របានចំនួន១៤,០០០ទូ។
វាត្រូវបានដំណើរការដោយក្រុមហ៊ុន Ocean Network Express៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រថយន្តសណ្ដោងកុងតឺន័រ២គ្រឿង បុកគ្នា នៅក្បាលស្ពានអូរក្រាំងអំបិល បង្កឲ្យកកស្ទះចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


