ព័ត៌មានអន្ដរជាតិ
មិនខ្វល់អ៊ីរ៉ង់ព្រមាន! ថៃ នៅតែអនុញ្ញាតឲ្យកប៉ាល់ដឹកទំនិញ ឆ្លងកាត់ផ្លូវទឹកគ្រោះថ្នាក់
ទោះកប៉ាល់ដឹកទំនិញរបស់ខ្លួនត្រូវវាយប្រហារនៅច្រកសមុទ្រ Hormuz កាលពីដើមសប្តាហ៍ក៏ដោយ ប៉ុន្តែប្រទេសថៃ នៅតែអនុញ្ញាតឲ្យកប៉ាល់ខ្លួនធ្វើដំណើរឆ្លងកាត់តាមឈូងសមុទ្រពែរ្ស, ឈូងសមុទ្រអូម៉ង់ និងច្រកសមុទ្រ Hormuz ប៉ុន្តែក៏ចេញការព្រមានជាបន្ទាន់ដែរ ដល់ក្រុមហ៊ុននាវាចរណ៍ថៃទាំងអស់ ដែលប្រតិបត្តិការនៅទីនោះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះ «គ្រាប់មីនបណ្តែតទឹក»។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃសោរ៍ទី១៤ខែមីនាឆ្នាំ២០២៦ ការព្រមានបន្ទាន់នេះ គឺចេញពីកងទ័ពជើងទឹកថៃ ព្រោះតែស្ថានការណ៍ពោរពេញដោយគ្រោះថ្នាក់។
អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោក Paraj Ratanajaipan និយាយថា៖ «យើងសូមជំរុញឲ្យប្រតិបត្តិករកប៉ាល់ទាំងអស់ ត្រូវអនុវត្តតាមពិធីសារសន្តិសុខឲ្យបានម៉ឺងម៉ាត់បំផុត។ គ្រាប់មីនទាំងនេះមិនត្រឹមតែជាការគំរាមកំហែងដល់យោធាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រោះថ្នាក់ដ៏ធំសម្រាប់នាវាស៊ីវិល និងកប៉ាល់ដឹកទំនិញដូចជាករណី Mayuree Naree ផងដែរ»។

ទន្ទឹមនោះ លោក Paraj អះអាងថា កងទ័ពជើងទឹកនឹងបន្តតាមដាននិងវាយតម្លៃស្ថានភាព ហើយនឹងចេញសេចក្តីព្រមានបន្ថែមជាបន្ទាន់ ប្រសិនបើចាំបាច់។
កាលពីថ្ងៃពុធទី១១ខែមីនា កប៉ាល់ដឹកទំនិញ Mayuree Naree ត្រូវរងការវាយប្រហារ អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។
នាវិក២០នាក់ត្រូវបានជួយសង្គ្រោះនិងជម្លៀសដោយសុវត្ថិភាព ទៅកាន់ប្រទេសអូម៉ង់ ប៉ុន្តែ៣នាក់ទៀត នៅតែរកមិនទាន់ឃើញគិតត្រឹមពេលនេះ។

ក្រុមហ៊ុន Precious Shipping Public Company Limited (PSL) ដែលជាម្ចាស់កប៉ាល់ ចេញមុខប្រកែកថា អ៊ីរ៉ង់មិនបានចេញការព្រមានជាក់លាក់ណាមួយទេ មុនពេលវាយប្រហារ ទើបកប៉ាល់របស់ខ្លួនសម្រេចធ្វើដំណើរ តាមច្រកសមុទ្រ Hormuz។
PSL បញ្ជាក់ថា ទាំងមុនពេល និងអំឡុងពេលធ្វើដំណើរ កប៉ាល់ Mayuree Naree បានអនុវត្តតាមយ៉ាងម៉ឺងម៉ាត់នូវវិធានការសន្តិសុខ ការណែនាំអំពីសុវត្ថិភាពសមុទ្រ និងរាល់តម្រូវការរាយការណ៍ដែលពាក់ព័ន្ធទាំងអស់។
ការប្រកែកនេះ គឺជាការវាយបកទៅអ៊ីរ៉ង់ ដែលបញ្ជាក់ច្បាស់ៗហើយថា កងឆ្មាំបដិវត្តន៍ (IRGC) បាញ់កប៉ាល់ថៃ ព្រោះតែ មិនព្រមស្តាប់ការព្រមានហើយថែមទាំងផ្គើនថែមទៀត។ តាមការអះអាងរបស់ IRGC, កប៉ាល់នេះ គឺធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដោយខុសច្បាប់៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


