ព័ត៌មានជាតិ
រថយន្តកូរ៉េពីរគ្រឿងបើកកៀរគ្នានៅចំណុចស្ដុបចំការដូង និងជ្រុលទៅបុកកន្លែងលក់សាច់អាំងបន្ថែមទៀត
រថយន្តកូរ៉េពីរគ្រឿងបើកកៀរគ្នានៅស្ដុបចំការដូង ធ្វើឲ្យរថយន្តមួយគ្រឿងខ្ទាតទៅបុកកន្លែងលក់សាច់អាំងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២៣ និង៤០នាទីយប់ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ២១៧ កែងផ្លូវចូលសាលាកសិកម្មចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមសម្ដីស្ត្រីម្នាក់ជាអ្នកលក់សាច់អាំង នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុរូបគាត់កំពុងតែលក់សាច់អាំងធម្មតា ពេលនោះគាត់ឃើញរថយន្តកូរ៉េ មួយគ្រឿង ឃ្លុបទូកុងតឺន័រ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-2966 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃស ទិសដៅពីលិចមកកើតហើយឆ្លងផ្លូវបានពាក់កណ្ដាល ក៏ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿងទៀត ឃ្លុបទូកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3E-3651 បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង២១៧ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ហើយក៏បានបុកបញ្ឆិតក្បាលរថយន្តកូរ៉េ ពណ៌លឿងបន្តិច រេចង្កូតទៅបុកកន្លែងលក់សាច់អាំងបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួនធំ រីឯរថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែក្នុងករណីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។




ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ខណ្ឌដង្កោ បានចុះមកពិនិត្យស្ថានភាពជាក់ស្ដែង គឺមិនឃើញមានបង្កការខូចខាតដល់សម្បត្តិរដ្ឋ ទើបសមត្ថកិច្ចសម្របសម្រួលដល់ភាគីទាំង៣ឲ្យត្រូវរ៉ូវគ្នា ដោយភាគីខាងរថយន្តបង្ក កូរ៉េ ពណ៌ខៀវ ព្រមសងថ្លៃខូចខាតទៅខាងលក់សាច់អាំង ចំនួន ៤០០$ និងខាងរថយន្តកូរ៉េ ពណ៌លឿង ចំនួន ១០០$ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងតែម្ដង៕


អត្ថបទ៖ រ៉ាវុទ្ធ
សូមចុចអាន៖ ប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹក ឡើងរស់នៅលើកគោក ទទួលបានដីសម្បទានពីរដ្ឋ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


