ព័ត៌មានអន្ដរជាតិ
អូមីក្រុង ចេញពូជថ្មីទៀតហើយ មកលើកនេះ ចេះបំបាំងកាយ (មានវីដេអូ)
ស្របពេលដែលជំងឺរាតត្បាតកូវីដ១៩នៅតែបន្តរីករាលដាល ការព្រួយបារម្ភនៅតែបន្តកើតមានលើវីរុសបំប្លែងខ្លួនប្រភេទថ្មីៗ និងកាន់តែគ្រោះថ្នាក់បន្ថែមទៀត។
មេរោគដែលលេចធ្លោនាពេលបច្ចុប្បន្នគឺវីរុសបំប្លែងខ្លួន អូមីក្រុង ប៉ុន្តែមេរោគបានប្រែប្រួលជាបន្តបន្ទាប់ និងផ្លាស់ប្តូរតាមពេលវេលា ដែលនេះមានន័យថា វាអាចពិបាកក្នុងការគ្រប់គ្រង។

វីរុសបំប្លែងខ្លួនអូមីក្រុងក្លាយពូជប្រភេទថ្មី BA.2 គឺត្រូវបានអ្នកវិទ្យាសាស្រ្តហៅថាជា “មេរោគអូមីក្រុងបំបាំងកាយ” ព្រោះវាមានសមត្ថភាព គេចផុតពីការធ្វើតេស្តទោះម៉ាស៊ីន PCR ក៏រកមើលមិនឃើញដែរ។
នេះជាក្តីព្រួយបារម្ភ ព្រោះការធ្វើតេស្ត PCR គឺសំខាន់ណាស់សម្រាប់ការរកឃើញមេរោគឲ្យកាន់តែច្បាស់។

កាលពីសប្តាហ៍មុន ប្រទេសដាណឺម៉ាកបានរាយការណ៍ថា មេរោគក្លាយពូជប្រភេទថ្មីនេះ រួមចំណែកជិតពាក់កណ្តាលនៃករណីឆ្លងរបស់ប្រទេស ហើយថា នៅពេលដែលករណីឆ្លងមេរោគនេះកើនឡើង ករណីទូទៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា អូមីក្រុង ទម្រង់ក្លាយពូជមួយទៀតឬគេឲ្យឃើញថា BA.1 ពីមុនគឺជាមេរោគលេចធ្លោបំផុត ប៉ុន្តែទិន្នន័យថ្មីៗពីប្រទេសឥណ្ឌា អាហ្រ្វិកខាងត្បូង ចក្រភពអង់គ្លេស និងដាណឺម៉ាក បានបង្ហាញថា ករណី BA.2 កំពុងកើនឡើងយ៉ាងគំហុក។

ទោះបីជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវបន្ថែមទៅលើវីរុសក្លាយពូជប្រភេទនេះ កំពុងដំណើរការដើម្បីសាកល្បង និងកំណត់ថាតើវាជាមូលហេតុនៃក្តីព្រួយបារម្ភដែរឬក៏អត់។
ស្របពេលជាមួយគ្នានោះដែរ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានបញ្ជាក់ថា មេរោគនេះត្រូវបានចាត់ថ្នាក់ថាជា មេរោគបំប្លែងខ្លួនស្ថិតក្រោមការស៊ើបអង្កេត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


