Connect with us

ព័ត៌មានអន្ដរជាតិ

WHO ព្រមានចំៗ អូមីក្រុង មិនស្រាលទេ កុំយល់ខុសឲ្យសោះ

បានផុស

នៅ

នៅថ្ងៃពុធទី១៩ខែមករានេះ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានចេញការព្រមានដល់មេដឹកនាំពិភពលោកថា ជំងឺរាតត្បាតកូវីដ១៩ មិនទាន់ជិតដល់ទីបញ្ចប់នោះទេ។

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានព្រមានប្រឆាំងនឹងការសន្មត់ថា វីរុសបំប្លែងខ្លួនប្រភេទថ្មី អូមីក្រុង គឺស្រាលជាងវីរុសបំប្លែងខ្លួនមុនៗ និងលុបបំបាត់ការគំរាមកំហែងដែលបង្កឡើងដោយវីរុស។

អន្តរាគមន៍​នេះ​កើត​ឡើង ​ខណៈ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន ​រកឃើញករណីឆ្លង​ថ្មីក្នុងកម្រិតកំណត់ត្រា​ដោយ ប្រទេស​បារាំង​បាន​រាយការណ៍​ការឆ្លង​ថ្មី​ជិត​កន្លះ​លាន​ករណី​ ​កាលពី​ថ្ងៃ​អង្គារ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់ WHO ក្នុងទីក្រុងហ្សឺណែវ លោកវេជ្ជបណ្ឌិត Tedros បានប្រាប់អ្នកយកព័ត៌មានថា វីរុស អូមីក្រុង បាននាំឲ្យមានការឆ្លងថ្មីចំនួន ១៨លានករណី នៅទូទាំងពិភពលោកក្នុងសប្តាហ៍កន្លងមកនេះ។

លោកបន្តថា “ខណៈមានការលើកឡើងថា អូមីក្រុង មិនសូវធ្ងន់ធ្ងរ, ការអះអាងថាវាជាជំងឺស្រាលគឺជាការយល់ច្រឡំ។ កុំមានកំហុសឲ្យសោះ អូមីក្រុង កំពុងបណ្តាលឲ្យមានការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងការស្លាប់ ហើយកំពុងធ្វើឲ្យទីតាំងសុខភាព ជួបប្រទះបញ្ហា”។

ប្រធានអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus

ស្របពេលជាមួយគ្នានោះ លោកបានព្រមានមេដឹកនាំពិភពលោកថា ដោយសារតែការកើនឡើងនៃករណីអូមីក្រុងនៅទូទាំងពិភពលោក វីរុសបំប្លែងខ្លួនប្រភេទថ្មីៗទំនងជានឹងលេចឡើងមកទៀត ដែលជាមូលហេតុថា ការតាមដាន និងការវាយតម្លៃនៅតែមានសារៈសំខាន់។

លោកបន្ថែមថា “ខ្ញុំនៅតែមានការព្រួយបារម្ភជាពិសេស អំពីប្រទេសជាច្រើនដែលមានអត្រាទទួលវ៉ាក់សាំងទាប ដោយសារមនុស្សកាន់តែច្រើនត្រូវប្រឈមនឹងជំងឺធ្ងន់ធ្ងរ និងការស្លាប់ ប្រសិនបើពួកគេមិនបានទទួលថ្នាំបង្ការ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អូមីក្រុង សម្លាប់មនុស្សបន្ថែមទៀតនៅ ថៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម