Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​​ហ៊ុន​​​​ធំ​ៗជំរុញលោក​ ចូ បៃដិន ​ឲ្យ​ប្រុង​ប្រយ័ត្ន​រឿង​ទណ្ឌកម្ម​លើ​រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន បាន​គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​សាហាវ​លើ​ប្រទេស​រុស្ស៊ី​ ប្រសិន​មេ​ដឹក​នាំ វ្លាឌីមៀរ ពូទីន ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​ក្រុម​ហ៊ុន​ និង​គ្រុប​អាជីវកម្មធំ​ៗ​​ជា​ច្រើន​បាន​កំពុងជំរុញ​​​សភា និង​សមាជិក​សភា​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់។

គ្រុប​ពាណិជ្ជកម្ម​មួយ​តំណាង​ដោយ​ក្រុម​ហ៊ុន Chevron, General Electric និង​សាជីវកម្ម​​អាមេរិក​ធំ​ៗ​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ពាណិជ្ជកម្ម​នៅ​ប្រទេស​រុស្ស៊ី​កំពុង​ស្នើ​ឲ្យ​សេតវិមាន​​ពិចារណាដើម្បី​អនុញ្ញាតឲ្យ​ក្រុម​ហ៊ុន​ពួក​គេ​បំពេញ​ការ​ងារ​តាម​កិច្ច​សន្យា និង​​​ឲ្យ​ថ្លឹង​ថ្លែង​លើ​ផលិតផល​រួច​ពន្ធ​ ដោយ​សារ​​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ។ នៅ​ពេល​ជា​មួយ​គ្នា ក្រុម​ហ៊ុន​ថាមពល​ធំ​ៗ​កំពុង​ជំរុញ​​សភា​​កំណត់​​វិសាលភាព និង​ពេល​វេលា​របស់​ពួក​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jake Colvin ប្រធាន​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​អន្តរជាតិ​​បាននិយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃដិន និង​សភា ចាំ​បាច់​ត្រូវ​​«​ទទួល​​បាន​ព័ត៌មាន​លំអិត​ត្រឹម​ត្រូវ​ក្នុង​ករណី​ដែល​ពួក​គេអនុវត្ត​តាម​ការ​គំរាម​កំហែង​នៃ​ទណ្ឌកម្ម»។

«សេចក្តី​លំអិត​ទាំង​នោះ​​គួរ​រាប់​បញ្ចូល​ទាំង​ការ​ពិចារណា​នៃ​កំពង់ផែ​សុវត្ថិភាព ឬ​រយៈ​ពេល​ឈប់​សម្រាក​ដើម្បី​​ឲ្យ​ក្រុម​ហ៊ុន​អាច​បំពេញ​កាតព្វកិច្ច និង​កិច្ច​សន្យា​ពេញ​លេញ ព្រម​ទាំង​ភាគ​ហ៊ុន​​សម្រាប់​ថ្នាំ​សង្គ្រោះ​ជីវិត និងការ​ពិចារណាផ្នែក​​មនុស្ស​​ធម៌​ផ្សេងៗ​​ឲ្យ​ស្រប​ទៅ​នឹងគោល​នយោបាយ​អាមេរិកដ៏​យូរ​អង្វែង»។ លោក Colvin បាន​និយាយ។

ក្រុម​ហ៊ុន​ថាមពល​ក៏​បានទាក់​ទង​ផ្ទាល់​ទៅ​សមាជិក​សភា​អាមេរិក​ដើម្បី​​​ឲ្យ​​សង្កត់​​​លើ​អាកាស​ធាតុ​ចុះ​ត្រជាក់​ ឬ​រយៈ​ពេលខ្យល់​ថយ​ចុះ​ ដូច្នេះ​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​មិន​ត្រូវ​បាន​រឹប​អូស ប្រសិន​បើ​មិន​អាច​បំពេញកិច្ច​សន្យា​ពាណិជ្ជកម្ម​នៅ​ប្រទេស​រុស្ស៊ី។

វិទ្យាស្ថាន​ប្រេង​អាមេរិក (API) ដែល​ជា​ស្ថាប័នបញ្ចុះ​បញ្ចូល​ដ៏​ធំ​បំផុត​សម្រាប់​ក្រុម​ហ៊ុន​បូម​ឧស្ម័ន និង​ប្រេង​បាន​ពិភាក្សា​អំពី​ទណ្ឌកម្ម​លើ​រុស្ស៊ី​ជា​មួយ​ការិយាល័យ​សភា។ អ្នក​នាំ​ពាក្យ API បាន​និយាយ​ថា ៖«ការ​ដាក់​ទណ្ឌកម្ម​គួរ​តែ​ត្រូវ​បាន​កំណត់​គោល​ដៅ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​កម្រិត​​គ្រោះ​ថ្នាក់​ដែលអាច​កើត​មាន​ចំពោះ​ការ​ប្រកួត​ប្រជែង​ក្រុម​ហ៊ុន​អាមេរិក»។

លោក William Reinsch អតីត​មន្ត្រី​​ជាន់​ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិកបាន​និយាយ​ថា ៖«ជាធម្មតា ការដាក់ទណ្ឌកម្មលើការនាំចេញត្រូវបាន​ធ្វើ​ជាដំណាក់កាល ដោយផ្តល់ពេលវេលាដល់ក្រុមហ៊ុនដើម្បីបញ្ឈប់អាជីវកម្មដែលមានស្រាប់ ឬធានាការមកដល់នៃការដឹកជញ្ជូន»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ២៩ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៤៦ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម