ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រឥណ្ឌា បង្កើតវ៉ាក់សាំង មានប្រសិទ្ធភាពប្រឆាំងវីរុសកូវីដបំប្លែងខ្លួន គ្រប់ប្រភេទ
ក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌានិយាយថា ពួកគេបានបង្កើតវ៉ាក់សាំងដែលមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ១៩បំប្លែងខ្លួនទាំងអស់។

អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានអប់រំ និងស្រាវជ្រាវវិទ្យាសាស្ត្រឥណ្ឌា និងសាកលវិទ្យាល័យ Kazi Nazrul ជឿថា វ៉ាក់សាំង AbhiSCoVac របស់ពួកគេនឹងអាចបង្កើតភាពស៊ាំការពារប្រឆាំងនឹងសមាជិកទាំង៦នៃគ្រួសារមេរោគ hCoV-229E, hCoV-HKU1, hCoV-OC43, SARS-CoV, MERS-CoV ក៏ដូចជា SARS-CoV-2 ផងដែរ។
ដំបូងឡើយ អ្នកស្រាវជ្រាវបានរកឃើញធាតុសំខាន់នៅក្នុងសរសៃប្រូតេអ៊ីន នៃមេរោគចំនួនប្រាំមួយផ្សេងគ្នា ដែលមានបម្រែបម្រួលមួយចំនួន។

លើសពីនេះ ធាតុដែលរកឃើញក្នុងប្រូតេអ៊ីននោះ គឺមានភាពស៊ាំខ្លាំង មានន័យថា ពួកគេអាចបង្កើតកម្រិតនៃការចងចាំ Immunological ដ៏ធំនៅក្នុងរាងកាយ ដែលមានសារៈសំខាន់ក្នុងការការពារប្រឆាំងនឹងមេរោគ។
គួរបញ្ជាក់ថា វ៉ាក់សាំងនេះត្រូវបានរចនាឡើងដោយក្រុមអ្នកស្រាវជ្រាវដោយប្រើវិធីសាស្ត្រគណនា។ ការស្រាវជ្រាវនេះ ត្រូវបានអនុម័តឲ្យចុះផ្សាយក្នុងទិនានុប្បវត្តិ Molecular Liquids៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ វ៉ាក់សាំង Sputnik V កាត់បន្ថយ អត្រាមរណភាពមនុស្សវ័យចំណាស់ ដល់ទៅ៩៦,៦%
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


