ព័ត៌មានអន្ដរជាតិ
រឿងមួយគ្រប់គ្នាមិននឹកស្មានដល់ក្នុងជំនួបរវាង Putin និង Macron
សារព័ត៌មាន Reuters បានរាយការណ៍ថា ប្រធានាធិបតីបារាំង Emmanuel Macron បានបដិសេធមិនធ្វើតេស្តរកកូវីដ បន្ទាប់ពីបានទៅដល់ទីក្រុងមូស្គូដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។

ការចេញផ្សាយនោះបានកត់សម្គាល់ថា ប្រធានាធិបតីបារាំងត្រូវបានផ្តល់ជូនជម្រើស ២ ទីមួយគឺត្រូវធ្វើតេស្តរកកូវីដតាមម៉ាស៊ីនធំ PCR ដើម្បីចូលទៅជិតលោក Putin ។ ទី ២ គឺមិនតេស្ត ប៉ុន្តែត្រូវនៅឆ្ងាយពីលោក Putin តាមរយៈការរក្សាគម្លាតសង្គម ។
ក្រោយមកលោក Macron បានជ្រើសរើសយកពិធីចុងក្រោយគឺមិនធ្វើតេស្តរកកូវីដ ដោយឡើងលើកពីការព្រួយបារម្ភថា គ្រូពេទ្យរុស្ស៊ីអាចយកសំណាក DNA របស់លោក ។

ប្រភពមួយបាននិយាយដោយដកស្រង់ប្រភពពី Reuters ថា “យើងដឹងយ៉ាងច្បាស់ថា គ្មានការចាប់ដៃគ្នាក្នុងការចរចានោះទេ ហើយនៅទីបំផុតការចរចាបានធ្វើឡើងនៅតុប្រវែង ៤ ម៉ែត្រ ដែលជំរុញឲ្យមានការរំពឹងទុកថា វាអាចជាសញ្ញានៃទំនាក់ទំនងត្រជាក់រវាងរុស្ស៊ី និងលោកខាងលិច ។
គួររម្លឹកថា កិច្ចពិភាក្សារវាងលោក Putin និងលោក Macron បានធ្វើឡើងនៅទីក្រុងមូស្គូកាលពីថ្ងៃទី ៧ ខែកុម្ភៈ ។ ក្នុងជំនួបនោះ ប្រធានាធិបតីបានពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន និងការធានាសន្តិសុខរបស់រុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចូ បៃដិន៖ ពេលដែលអាមេរិក និងរុស្ស៊ីបាញ់គ្នា នោះគឺសង្គ្រាមលោក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


