ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសវៀតណាមធ្លាក់ពីផ្ទះជាន់ទី៨ មិនស្លាប់ហើយគ្មានរបួសធ្ងន់ទៀត
ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់បានរួចផុតពីការស្លាប់បន្ទាប់ពីធ្លាក់ពីជាន់ទី៨នៃអគារផ្ទះល្វែងមួយក្នុងខេត្ត Thai Binh ភាគខាងជើងប្រទេសវៀតណាមដោយសារតែក្មេងទើរលើដំបូលដែក។

ហេតុការណ៍នេះត្រូវបានបញ្ជាក់ដោយមន្រ្តីមន្ទីរពេទ្យកុមារខេត្ត Thai Binh កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
លោកបានបន្ថែមថា ក្មេងប្រុសម្នាក់នេះមិនមានរងរបួសធ្ងន់ធ្ងរទេប៉ុន្តែនៅតែកំពុងត្រូវបានត្រួតពិនិត្យក្នុងមន្ទីរពេទ្យ។

អ្នកស្រី Dang Thi Hong ដែលរស់នៅជាន់ផ្ទាល់ដីបាននិយាយថា ដំបូងនាងបានឮសំឡេងយ៉ាងខ្លាំងពីដំបូលដែកនៅខាងមុខផ្ទះល្វែងរបស់នាង។ គាត់បានទៅមើលដំបូលរបស់គាត់ហើយបានឃើញក្មេងប្រុសម្នាក់កំពុងអង្គុយនៅលើនោះ។
ម្ដាយរបស់ក្មេងរងគ្រោះបានប្រញាប់ប្រញាល់រត់ចុះមកក្រោមភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុនេះហើយបាននាំកូនទៅកាន់មន្ទីរពេទ្យកុមារខេត្ត Thai Binh ដើម្បីធ្វើការពិនិត្យ។

វេជ្ជបណ្ឌិត Vu Ngoc Hanh បាននិយាយថា លទ្ធផលនៃការស្កេន CT, ការពិនិត្យកាំរស្មីលើទ្រូង, ការពិនិត្យឆ្អឹងខ្នងនិងឆ្អឹងត្រគាកបានបង្ហាញថា កុមារមិនមានរបួសអ្វីទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ វៀតណាម ត្រៀមផលិតវ៉ាក់សាំងកូវីដបើការសាកល្បងលើមនុស្សទទួលជោគជ័យ
ចុចអាន៖ វៀតណាម នឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដលើមនុស្សនៅសប្តាហ៍ក្រោយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


