Connect with us

ព័ត៌មានអន្ដរជាតិ

WHO​ អំពាវ​​នាវ​​ឲ្យ​​ពង្រឹង​​តួនាទី​ខ្លួន​​ ពេល​​អាមេរិក​​​ស្នើ​​​មូលនិធិ​​​សម្រាប់​​ជំងឺ​​រាត​​ត្បាត​ថ្មី

បានផុស

នៅ

ទី​ភ្នាក់ងារ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ថា ការ​ប្រឹង​ប្រែង​​ដើម្បី​ពង្រឹង​សន្តិសុខ​សុខភាព​សកល​​នឹង​ទទួល​បាន​ជោគជ័យ ដរាប​​ណា​តួនាទី​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) ត្រូវ​បាន​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ដែរ នៅ​​ពេល​ម្ចាស់​ជំនួយ​ធំ​បំផុត​​គឺ​​សហរដ្ឋ​អាមេរិក​​បាន​ស្នើ​សុំ​មូលនិធិ​ការពារ​ជំងឺ​រាត​ត្បាត​​​​សកល​ថ្មី។

ប្រសាសន៍​តាម​វីដេអូ​អនឡាញ​នៅ​កិច្ច​ប្រជុំ​​ថ្នាក់​​ថ្នាក់​រដ្ឋ​មន្ត្រី​​ហិរញ្ញវត្ថុ​ប្រទេស G20 អគ្គលេខាធិការ WHO លោក Tedros Adhanom​ Ghebreyesus​ បាន​កំពុង​ឆ្លើយតប​​​​នឹង​ការ​ស្នើ​​​មូលនិធិ​សុខភាព​សកល​ដាក់​ដោយ​ឡែក​មួយ​​ជា​មូលនិធិ​​បន្ទាន់ វ៉ាក់សាំង និង​តម្រូវ​ឱសថ​ផ្សេង​ៗ។

អគ្គលេខាធិការ WHO លោក Tedros Adhanom​ Ghebreyesus​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tedros ប្រាប់​អង្គពិធី​នៅ​​ប្រទេស​ឥណ្ឌូណេស៊ី​ថា ៖«វា​ច្បាស់​ណាស់​ វា​ស្ថិត​ចំ​កណ្តាល​​​ស្ថាបត្យកម្ម ពិភព​លោក​ត្រូវ​ការ WHO ដែល​មាន​ហិរញ្ញវត្ថុ​រឹង​មាំ និង​​និរន្តរភាព ដែល​មាន​គោល​ការណ៍​ឯក អ្នក​ជំនាញ​​បច្ចេកទេស​ឯក និង​ស្រប​​តាម​ច្បាប់​សកល​ឯក»។

«ការ​ប្រឹង​ប្រែង​ណា​មួយ​ដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​សម្រាប់​អភិបាល​កិច្ច​ ប្រព័ន្ធ​ និងហិរញ្ញវត្ថុ​​នៃ​សន្តិសុខ​សុខភាព​សល​អាច​ជោគជ័យ​ទៅ​បាន លុះ​ត្រា​តែ​​ពួក​គេ​ធ្វើ​ឲ្យ​តួនាទី WHO ល្អ​ប្រសើរ​ដែរ»។ លោក​បាន​សង្កត់​ធ្ងន់។

កំឡុង​កិច្ច​ពិភាក្សា​គ្នា រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អ៉ីតាលី លោក Roberto Speranza​ ​បាន​លើក​ឡើង​ថា ៖«​អង្គការ​សុខភាព​ពិភព​លោក​ស្ថិត​នៅ​ចំកណ្តាល​នៃ​ស្ថាបត្យកម្ម​សុខភាព​សកល។ យើង​ត្រូវ​ធ្វើ​ការ​បន្ថែម​ទៀត​ដើម្បី​បង្កើត​ជា​ស្ថាបត្យកម្ម​កាន់​តែ​រឹង​មាំ​ស្តី​ពី​គោល​នយោបាយ​​សុខភាព»។

កិច្ច​ពិភាក្សា​ដាច់​ដោយ​ឡែក​មួយ​ទៀត រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​អាមេរិក លោក​ស្រី Janet Yellen បាន​ជំរុញ​សមាជិកប្រទេស G20 ​ងាក​ទៅ​មូលនិធិ​ដែល​បាន​ស្នើ​សម្រាប់​ការពារ និង​ត្រៀម​ខ្លួន​​អំពី​​ជំងឺ​រាត​ត្បាត​ថ្មី។

ស្វែង​រក​ការ​លុប​បំបាត់​​ការ​ត្រៀម​ទុក​ដែល​បាន​លើក​ឡើង​ដោយ​ប្រទេស​មួយ​ចំនួន​ក្នុង​ចំណោម​ប្រទេសសេដ្ឋកិច្ច​ធំ​របស់ G20 លោក​ស្រី Yellen មាន​ប្រសាសន៍​ថា វា​នឹង​មិន​ត្រូវ​ចាយ​លុយ​ទេ​ដោយ​គ្រាន់​តែ​ពង្រឹង WHO ឬ​បង្កើត​ស្ថាប័ន​ពហុភាគី​ថ្មី​​​នោះ។

«យើងមិន​ឃើញ​ថា នេះ​ជា​កញ្ចប់​នៃ​ថវិកា​ដែល​អង្គុយ​រង់​ចាំ​ឆ្លើយ​តប​ចំពោះ​ជំងឺ​រាត​ត្បាត​បន្ទាប់​ទេ»។ លោក​ស្រី​មាន​ប្រសាសន៍ និង​បន្ថែម​ថា មូលនិធិស្នើ​សុំ​ថ្មីនេះ​នឹង​ជំរុញ​ការ​វិនិយោគ​​ក្នុង​ប្រព័ន្ធស្វែង​រកជំងឺ​ និង​តាម​ដាន​ប្រឆាំង​នឹង​វិបត្តិ​នា​ពេល​អនាគត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម