Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ត្រៀមជម្លៀសពលរដ្ឋខ្លួនចេញពី អ៊ុយក្រែន

បានផុស

នៅ

តាមសេចក្តីរាយការណ៍នៅថ្ងៃសុក្រទី១៨ខែកុម្ភៈនេះ ស្ថានទូតថៃប្រចាំប្រទេសប៉ូឡូញ បានដាក់ចេញនូវផែនការជម្លៀសប្រជាជនថៃ ដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងករណីភាពតានតឹងជាមួយរុស្ស៊ីកាន់តែឡើងកម្តៅ។

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បាននិយាយថា រាជរដ្ឋាភិបាលថៃ មានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ជនជាតិថៃចំនួន ២៣០នាក់ ដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន។

This image has an empty alt attribute; its file name is Royal-Thai-Embassy-960x500-1.jpg

ស្ថានទូតបានបង្កើតខ្សែទូរសព្ទពិសេសមួយ ដើម្បីទំនាក់ទំនងឆាប់រហ័ស ក៏ដូចជាបានស្នើសុំកិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន និងប៉ូឡូញ ដើម្បីជម្លៀសប្រជាជនថៃក្នុងករណីមានស្ថានភាពអាសន្នផងដែរ។

កាល​ពី​ថ្ងៃ​អាទិត្យ ស្ថានទូត​បាន​ចេញ​ការ​ព្រមាន​ដល់​ប្រជាជន​ថៃ​ ដោយ​ប្រាប់​ពួកគេ​ឲ្យ​ឈប់​ធ្វើ​ដំណើរ​ទៅប្រទេស​អ៊ុយក្រែន។

យោងតាមលោក Chetthaphan Maksamphan ឯកអគ្គរាជទូតថៃប្រចាំប្រទេសប៉ូឡូញ បានឲ្យដឹងថា ទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន អាចត្រូវបានប្រើប្រាស់ជាផ្លូវជម្លៀសទៅកាន់ប្រទេសប៉ូឡូញសម្រាប់ជនជាតិថៃ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ស្ថានភាពកាន់តែក្ដៅ រុស្ស៊ី បណ្ដេញទូតរង អាមេរិក ចេញពីទីក្រុងមូស្គូ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

Sokha Hotels

ព័ត៌មានពេញនិយម