ព័ត៌មានអន្ដរជាតិ
អង់គ្លេស លែងឲ្យអ្នកឆ្លង កូវីដ នៅដាច់ដោយឡែកទៀតហើយ
ការរឹតត្បិតទាំងអស់ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ នឹងបញ្ចប់នៅក្នុងប្រទេសអង់គ្លេសនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ហើយការធ្វើតេស្តទ្រង់ទ្រាយធំដោយឥតគិតថ្លៃនឹងបញ្ឈប់ដូចគ្នា ចាប់ពីថ្ងៃទី ១ ខែមេសាតទៅ ។

លោកនាយករដ្ឋមន្ត្រី Boris Johnson បានប្រាប់សមាជិកសភាថា កាតព្វកិច្ចផ្លូវច្បាប់នៃការដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់អ្នកដែលធ្វើតេស្តវិជ្ជមាននឹងត្រូវបញ្ចប់ ស្របពេលដែលលោកបានបង្ហាញផែនការ “រស់នៅជាមួយកូវីដ” ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន Downing Street កាលពីល្ងាចថ្ងៃចន្ទលោក Johnson បាននិយាយថា ចាប់ពីថ្ងៃទី ១ ខែមេសា ការធ្វើតេស្តដោយឥតគិតថ្លៃនឹងត្រូវបានកំណត់គោលដៅទៅអ្នកដែលងាយរងគ្រោះបំផុតប៉ុណ្ណោះ ។

លោកបាននិយាយថា បច្ចុប្បន្នប្រទេសនេះបានឆ្លងផុតកំពូលនៃវីរុសបំប្លែងខ្លួនអូមីក្រុង ក្រោយករណីឆ្លង និងការចូលសម្រាកព្យាបាលមន្ទីរពេទ្យរបស់អ្នកជំងឺបានធ្លាក់ចុះ ហើយប្រទេសនេះអាចផ្លាស់ប្តូរត្រឡប់ទៅរកភាពប្រក្រតីវិញ ប៉ុន្តែនៅតែរក្សាស្ថានភាពអាសន្នដើម្បីឆ្លើយតបនឹងការរីករាលដាលនៃកូវីដ ឬវីរុសបំប្លែងខ្លួនថ្មីជាដើម ។
ចំណែកប្រធានផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសអង់គ្លេសលោកសាស្រ្តាចារ្យ Chris Whitty បាននិយាយថា ការបញ្ចប់ការរឹតត្បិតនេះគឺជា “ការផ្លាស់ប្តូរបន្តិចម្តងៗ និងស្ថិរភាពប្រទេសក្នុងរយៈពេលដ៏សមស្របមួយ” ។

លោកបានអះអាងថា វាជារឿងសំខាន់ដែលប្រទេសជាតិរក្សាបាននូវប្រព័ន្ធតាមដានមេរោគដើម្បីតាមដានការគំរាមកំហែងថ្មីៗ និងសមត្ថភាពក្នុងការបង្កើនវិធានការយ៉ាងឆាប់រហ័សម្តងទៀតដើម្បីការពារអ្នកងាយរងគ្រោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


