Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​​​ផ្តាច់​​​ខ្លួន​​អ៊ុយក្រែន​​​សុំ​ឲ្យ​រុស្ស៊ី​ជួយ​ ខណៈ​​ទី​ក្រុង​​គៀវប្រកាស​កាតព្វកិច្ច​យោធា​សម្រាប់​បុរស

បានផុស

នៅ

​កាល​ពី​ថ្ងៃ​ពុធ ក្រុម​​ផ្តាច់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​ស្នើ​សុំ​​ជំនួយ​ពី​រុស្ស៊ី​ដើម្បី​​ទប់​ទល់​នឹង​ការ​ឈ្លាន​ពាន ហើយ​រដ្ឋាភិបាល​ទី​ក្រុង​គៀវ​បាន​ប្រកាស​ពី​កាតព្វកិច្ច​យោធា​សម្រាប់​បុរស​គ្រប់​អាយុ​ និង​ដាក់​ប្រទេស​​​ក្នុង​គ្រាអាសន្ន។

នៅ​ក្នុង​វិបត្តិ​សន្តិសុខ​​ក្រោយ​​សង្គ្រាម​ត្រជាក់​ដ៏​ធ្ងន់​ធ្ងរ​បំផុត​នៅ​អឺរ៉ុប​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ សាក្សី​បាន​និយាយ​ថា ក្បួន​ដឹក​ជញ្ជូន​សម្ភារៈ​យោធា ក្នុង​នោះ​ឃើញ​មាន​រថក្រោះ​៩​គ្រឿង​​បាន​បញ្ជូន​ទៅ​កាន់​តំបន់​ Donetsk ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​​ពីទិស​ដៅ​ព្រំ​ដែន​រុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រឿង​សព្វាវុធ​កាន់​តែ​ច្រើន​នៅ​តំបន់​ភាគ​ខាង​កើត​ដែល​ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាន​ទទួល​ស្គាល់​តំបន់​បំបែក​ខ្លួន​២​ជា​តំបន់​ឯករាជ្យ និង​បាន​បញ្ជា​ឲ្យ​​បញ្ជូន​កង​ទ័ព​ទៅ​តំបន់​នោះ​តាម​អ្វី​ដែល​ហៅ​ថា ជាកង​កម្លាំង​រក្សា​សន្តិភាព​ ដែល​​ចំណាត់​ការ​ទាំង​នេះ​​ត្រូវ​បាន​​ប្រទេស​លោក​ខាង​លិច​ហៅ​ថា​ជា​ការ​ចាប់​ផ្តើមវាយ​ប្រហារ។

ប៉ុន្តែ​នៅ​តែ​មិន​ទាន់​មាន​សញ្ញា​ច្បាស់​លាស់​ថា​តើ​ លោក ពូទីន នឹង​ចាប់​ផ្តើម​ធ្វើ​ការ​វាយ​ប្រហារទ្រង់​ទ្រាយ​ធំ​លើ​អ៊ុយក្រែន​​ឬ​យ៉ាង​ណា​ទេ​ជា​មួយ​នឹង​កង​ទ័ព​រាប់​ម៉ឺន​នាក់​​បាន​បញ្ជា​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​នៅ​ព្រំ​ដែន។

មេ​ដឹក​នាំតំបន់​ផ្តាច់​ខ្លួន​ទាំង​ពីរ​ចង់​ឲ្យ​លោក ពូទីន ជួយ​អន្តរាគមន៍។ យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន TASS បាន​ផ្សាយ​ថា លោក Denis Pushilin ប្រធាន​តំបន់​ដែល​ទី​ក្រុង​មូស្គូ​ទទួល​ស្គាល់​ជា​ឯករាជ្យបាន​និយាយ​ថា ៖«ខ្ញុំ​កំពុង​ស្នើ​​សុំជំ​នួយ​​ដើម្បី​ទប់​ទល់​នឹង​​ការ​ឈ្លានពាន​ដោយ​យោធា​របស់​អ៊ុយក្រែន​លើ​​ប្រជា​ជន​នៃ​សាធារណរដ្ឋ​ប្រជា​មាននិត Donetsk»។

ទី​ក្រុង​គៀវ​បាន​ព្រមាន​ថា វិធាន​ការ​នេះ​គឺ​ជា​ការ​បង្កើន​នៃ​សម្ពាធ​យោធា​របស់​រុស្ស៊ី និង​ស្វែង​រក​ការ​ប្រជុំ​បន្ទាន់​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ។ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy បាន​និយាយ​ថា ទី​ក្រុង​មូស្គូ​បាន​អនុម័ត​​​​ពី​​ការ​វាយ​ប្រហារ​ហើយ និង​មិន​ឆ្លើយ​តប​ចំពោះ​ការ​អញ្ជើញ​​សម្រាប់​កិច្ច​ពិភាក្សា​ឡើយ។

លោក​មាន​ប្រសាសន៍​ថា ៖«ថ្ងៃ​នេះ ខ្ញុំ​បាន​ផ្តួច​ផ្តើម​​កិច្ច​សន្ទនា​តាម​ទូរសព្ទ​ជា​មួយ​លោក​ប្រធានាធិបតី​នៃ​សហព័ន្ធ​រុស្ស៊ី។ ជា​លទ្ធផល​គឺ​ស្ងាត់ឈឹង»។

រដ្ឋាភិបាល​​អ៊ុយក្រែន​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​រយៈ​ពេល​៣០​ថ្ងៃ​ដើម្បី​រឹត​ត្បិត​សេរីភាព​នៃ​ចលនា​របស់​ពួក​អភិរក្ស​រក្សា​សម្ងាត់ ការ​ទប់​ស្កាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ត្រួត​ពិនិត្យ​ឯកសារ​ផ្ទាល់​ខ្លួន​ចាប់​មាន​ប្រសិទ្ធភាព​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នេះ​បើ​យោង​តាម​​សេចក្តី​ព្រាង។

រដ្ឋាភិបាល​អ៊ុយក្រែន​ក៏​បាន​ប្រកាស​ពី​កាតព្វកិច្ច​យោធា​សម្រាប់​បុរស​គ្រប់​អាយុ​ប្រយុទ្ធ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម