Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​​អ៊ុយក្រែន​​បញ្ជាក់​​ពី​ចំនួន​​ស្លាប់​​ម្សិល​មិញ

បានផុស

នៅ

ការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានសម្លាប់ទាហាន និងប្រជាពលរដ្ឋរាប់រយនាក់។ ជាពិសេសពលរដ្ឋរាប់សែននាក់បានកំពុងជម្លៀសខ្លួនចេញពីទីក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឲ្យដឹងពីលោក Zelensky ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ទាំងទាហាន និងពលរដ្ឋអ៊ុយក្រែនចំនួន១៣៧នាក់បានស្លាប់។

តាមការឲ្យ​ដឹងពីទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) ថា នៅទីក្រុងគៀវរបស់ប្រទេសអ៊ុយក្រែនប្រជាជនរាប់សែននាក់កំពុងជម្លៀសខ្លួនចេញ។

ក្រៅពីការផ្ទុះអាវុធនៅទីក្រុងសំខាន់ៗ ឥឡូវនេះឈានដល់ការផ្ទុះនៅទីក្រុងកំពង់ផែ Mariupol ដែលមានប្រជាជនរស់នៅពាក់កណ្តាលលាននាក់។ ទន្ទឹមជាមួយគ្នា រុស្ស៊ីបានចូលកាន់កាប់តំបន់ Chernoby ដែលជាតំបន់គ្រោះថ្នាក់នុយក្លេអ៊ែរដ៏អាក្រក់បំផុតក្នុងពិភពលោក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម