Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិភាគ ៖ រុស្ស៊ី កំពុងប្ដូរផែនការវាយលុក អ៊ុយក្រែន

បានផុស

នៅ

អ្នកវិភាគផ្នែកសន្តិសុខអង់គ្លេសលោកសាស្រ្តាចារ្យ Michael Clarke បានពន្យល់ថា រុស្ស៊ីបានផ្លាស់ប្តូរយុទ្ធសាស្ត្រវាយប្រហារអ៊ុយក្រែន ដោយបង្វែរការលុកលុយទៅជា “សង្រ្គាមទីក្រុង” វិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបានចាប់ផ្ដើមវាយប្រហារអ៊ុយក្រែនជាមួយនឹង “ផែនការ B” ដែលជាការប៉ុនប៉ងបាញ់ប្រហារយ៉ាងរហ័សដើម្បីផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែនជាមួយនឹងកងកម្លាំងធុនស្រាល ។

លោក Clarke និយាយថា ផែនការនោះ រុស្ស៊ីរំពឹងថានឹងអាចគ្រប់គ្រងអ៊ុយក្រែនក្នុងរយៈពេល ៧២ ម៉ោង ប៉ុន្តែបច្ចុប្បន្នវាស្ថិតក្នុងភាពច្របូកច្របល់យ៉ាងខ្លាំង ។

លោកបញ្ជាក់ថា ឥឡូវនេះប្រទេសរុស្ស៊ីបានត្រលប់ទៅ “ផែនការ A” វិញ ដោយរំកិលចូលទៅក្នុងទីក្រុងកាន់តែយឺតៗជាមួយនឹងការប្រើប្រាស់កាំភ្លើងធន់ធំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sky

ចុចអាន ៖ រុស្ស៊ី នឹងមិនឲ្យ អ៊ុយក្រែន ទទួលបានអាវុធនុយក្លេអ៊ែរឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម