ព័ត៌មានអន្ដរជាតិ
ដល់ម៉ោងជម្លៀសខ្លួនជនស៊ីវិល ស្រាប់តែមានការបំផ្ទុះ បណ្ដាលឱ្យមនុស្ស ២០០នាក់ត្រូវកប់ក្រោមគំនរបាក់បែក
ការបំផ្ទុះអគារមួយបានកើតឡើងនៅប៉ុន្មាននាទីមុននេះ ខណៈកំពុងជម្លៀសជនស៊ីវិលចេញពីតំបន់ Mariupol ស្របនឹងកិច្ចព្រមព្រៀងបទឈប់បាញ់រវាង រុស្ស៊ី និង អ៊ុយក្រែន កំពុងចាប់ផ្ដើមអនុវត្ត។

ក្រុមសកម្មប្រយុទ្ធ អ៊ុយក្រែន មកពីកងវរសេនាតូច “Azov” បានទម្លាក់គ្រាប់បែកបណ្តាលឱ្យអគារនៅមហាវិថី Meotida ក្នុងទីក្រុង Mariupol ដួលរលំ បណ្តាលឱ្យមនុស្សរហូតដល់ ២០០នាក់ រួមទាំងកុមារដែលកំពុងលាក់ខ្លួននៅក្នុងបន្ទប់ក្រោមដី ត្រូវកប់នៅក្រោមគំនរបាក់បែក។

មុននេះ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសបទឈប់បាញ់ចាប់ពីម៉ោងចាប់ពីម៉ោង ១០ ព្រឹក ម៉ោងនៅមូស្គូ ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលជម្លៀសចេញពីតំបន់ Mariupol និងតំបន់ Volnovakha ។ យោងតាមឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានឱ្យដឹងថា មនុស្សរហូតដល់ ២សែននាក់ ត្រូវបានគេរំពឹងថានឹងត្រូវបានជម្លៀសចេញពីទីក្រុង Mariupol បន្ទាប់ពីម៉ោង ១២:០០ ម៉ោងក្នុងស្រុក។ ប៉ុន្តែពេលនេះ DPR និយាយថា អ្នកជាតិនិយមអ៊ុយក្រែនបាននិងកំពុងបដិសេធមិនឱ្យអ្នកស្រុក Mariupol ប្រើប្រាស់ច្រករបៀងជម្លៀសខ្លួននោះទេ។

ក្នុងហេតុការណ៍នេះដែរ រុស្ស៊ីបានសង្កត់ធ្ងន់ថា អ្នកជាតិនិយមអ៊ុយក្រែនបាននិងកំពុងរារាំងជនស៊ីវិល រួមទាំងស្ត្រី និងកុមារ ក៏ដូចជាពលរដ្ឋបរទេសមិនឱ្យចាកចេញពីតំបន់ដែលរងផលប៉ះពាល់ដោយការប្រយុទ្ធគ្នា ហើយបានប្រើប្រាស់ជនស៊ីវិលទាំងនោះ ជាចំណាប់ខ្មាំង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Sputnik
ចុចអាន៖ រុស្ស៊ី ប្រកាសបទឈប់បាញ់នៅ អ៊ុយក្រែន ចាប់ពីម៉ោង ១០ ថ្ងៃនេះ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


