ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនអនុម័តច្បាប់បង្កើនអាយុយល់ព្រមរួមភេទអាយុ១២ទៅ១៦ឆ្នាំ
ការិយាល័យប្រធានាធិបតីបាននិយាយនៅថ្ងៃចន្ទនេះថា លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានចុះហត្ថលេខាលើច្បាប់មួយដែលបង្កើនអាយុអប្បរមានៃការព្រមព្រៀងរួមភេទពីអាយុ១២ទៅ១៦ឆ្នាំក្នុងគោលបំណងការពារអនីតិជនពីការរំលោភបំពានផ្លូវភេទ។
យោងតាមអង្គការ UNICEF បានឲ្យដឹងថា ឥឡូវនេះ ហ្វីលីពីនជាប្រទេសមួយក្នុងពិភពលោកដែលមានអាយុអប្បរមានៃការព្រមព្រៀងរួមភេទ បន្ទាប់ពីប្រទេសនីហ្សេរីយ៉ាមានអាយុត្រឹម១១ឆ្នាំ។

ការសិក្សារួមគ្នាមួយកាលពីឆ្នាំ២០១៥ដោយ UNICEF និងមជ្ឈមណ្ឌលសម្រាប់ធនធានស្ត្រី ដែលជាក្រុមមិនមែនរដ្ឋាភិបាលក្នុងស្រុកបានបង្ហាញថា ជនរងគ្រោះពីការរំលោភផ្លូវភេទ៧ក្នុងចំណោម១០គឺកុមារនៅក្នុងហ្វីលីពីនគឺកុមារ។
ការសិក្សាបាននិយាយថា ម្នាក់ក្នុងចំណោម៥នាក់ដែលឆ្លើយតបអាយុចន្លោះ១៣ទៅ១៧ឆ្នាំបានឆ្លើយថា ធ្លាប់ទទួលរងហិង្សារំលោភផ្លូវភេទ ខណៈម្នាក់ក្នុងចំណោម២៥នាក់ត្រូវបានចាប់បង្ខំឲ្យរួមភេទកំឡុងពេលកុមារភាព។
ស្ថិតក្រោមច្បាប់ថ្មីត្រូវបានអនុម័តដោយលោក Duterte ដែលអព្យាក្រឹតយ៉េនឌ័រ មនុស្សពេញវ័យដែលមានទំនាក់ទំនងផ្លូវភេទជាមួយក្មេងជំទង់អាយុ១៦ឆ្នាំ ឬក្រោម១៦ឆ្នាំត្រូវបានចាត់ជាការរំលោភ លុះត្រាតែអាយុខុសគ្នា៣ឆ្នាំ ឬតិចជាង និងបង្ហាញថា ការរួមភេទគឺជាការព្រមព្រៀង និងមិនកេងប្រវ័ញ្ច។
លោក Josalee Deinla អ្នកនាំពាក្យសហភាពជាតិនៃមេធាវីប្រជាជនដែលផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ និងជនពិការនៅហ្វីលីពីនថា ៖«យើងខ្ញុំស្វាគមន៍ចំពោះការអភិវឌ្ឍច្បាប់នេះ និងសង្ឃឹមថា វានឹងជួយការពារក្មេងស្រីពីការរំលោភ និងហិង្សាផ្លូវភេទ»។
លោក Lawrence Fortun ដែលឧបត្ថម្ភគាំទ្រច្បាប់នេះជាចម្បងបានចាត់ទុកជាជំហ៊ានដ៏ធំឆ្ពោះទៅមុខ។
លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ខ្ញុំរីករាយដែលកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងក្នុងការជំរុញឱ្យមានការការពារកាន់តែខ្លាំងប្រឆាំងនឹងការរំលោភសេពសន្ថវៈ និងទម្រង់ផ្សេងទៀតនៃការរំលោភបំពានផ្លូវភេទកំពុងរីកចម្រើន»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ nypost

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១០ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៣ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស