ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនឱសថធំៗនឹងរកចំណូលបានខ្ទង់ពាន់លានដុល្លារពីការលក់វ៉ាក់សាំងនាឆ្នាំ ២០២១
ក្រុមហ៊ុនឱសថធំៗចំនួន ៣ ត្រូវបានគេប៉ាន់ប្រមាណថានឹងរកចំណូលបានសរុបប្រមាណ ៣២ ពាន់លានដុល្លារពីការផលិតវ៉ាក់សាំងកូវីដ ១៩ របស់ពួកគេនៅឆ្នាំក្រោយ ។ នេះបើយោងតាមរបាយការណ៍កាលពីថ្ងៃចន្ទ ។
ក្រុមហ៊ុនវិនិយោគទុនចម្រុះ និងសេវាកម្មហិរញ្ញវត្ថុរបស់អាមេរិក Morgan Stanley បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ក្រុមហ៊ុនឱសថអាមេរិក Pfizer ត្រូវបានគេរំពឹងថានឹងទទួលបានប្រាក់ចំណូលចំនួន ១៩ ពាន់លានដុល្លារពីវ៉ាក់សាំងនេះនៅឆ្នាំ ២០២១ ។

ប៉ុន្តែក្រុមហ៊ុន Pfizer នឹងបែងចែកប្រាក់ចំណូលរបស់ខ្លួនពីការលក់វ៉ាក់សាំងជាមួយដៃគូអាល្លឺម៉ង់ BioNTech ។
ខណៈពេលដែលក្រុមហ៊ុន Pfizer ត្រូវបានគេប៉ាន់ស្មានថានឹងទទួលបានប្រាក់ចំណូលពីវ៉ាក់សាំងចំនួន ៩៧៥ លានដុល្លារក្នុងមួយឆ្នាំនេះ របាយការណ៍នេះបាននិយាយថា គេប៉ាន់ស្មានថានឹងមានប្រាក់ចំណូលសរុបចំនួន ៩.៣ ពាន់លានដុល្លារអាមេរិកបន្ថែមទៀតនៅឆ្នាំ ២០២២ និង ២០២៣ ខណៈដែលពិភពលោកនឹងបន្តចាក់វ៉ាក់សាំង ។

ចំណែកក្រុមហ៊ុនឱសថអាមេរិកមួយទៀតគឺ Moderna ដែលបង្កើត និងផលិតវ៉ាក់សាំងផ្ទាល់ខ្លួនត្រូវបានគេរំពឹងថានឹងរកចំណូលបាន ១៣.២ ពាន់លានដុល្លារពីការលក់វ៉ាក់សាំងនៅឆ្នាំ ២០២១ ។
យោងតាមការប៉ាន់ស្មាន ក្រុមហ៊ុននេះអាចនឹងរកចំណូលបានពី ១០ ទៅ ១៥ ពាន់លានដុល្លារពីវ៉ាក់សាំងកូវីដ ១៩ ក្នុងឆ្នាំ ២០២១ និង ២០២២ ។
យោងតាមទិន្នន័យចុងក្រោយពីសាកលវិទ្យាល័យ Johns Hopkins ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថា ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ ១៩ មនុស្សប្រហែលជា ៧២.៣ លាននាក់បានឆ្លង ហើយមនុស្សជាង ១.៦ លាននាក់បានបាត់បង់ជីវិត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ដបវ៉ាក់សាំងកូវីដដែលចាក់ឲ្យមនុស្សដំបូងគេលើលោកនឹងយកទៅដាក់នៅសារមន្ទីរវិទ្យាសាស្រ្ត
ចុចអាន ៖ អាមេរិករកឃើញករណីឆ្លងវីរុសកូរ៉ូណាលើកដំបូងនៅក្នុងសត្វព្រៃមួយប្រភេទ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


