ព័ត៌មានអន្ដរជាតិ
រុស្ស៊ីនិយាយថា ប្រទេសលោកខាងលិចមិនស្វាគមន៍កិច្ចពិភាក្សាសន្តិភាពទេ
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov បានលើកឡើងថា រុស្ស៊ីមានបំណងរកដំណោះស្រាយការទូតជុំវិញជម្លោះនៅអ៊ុយក្រែន ប៉ុន្តែខ្លួននឹងមិនអាចទទួលយកបានទេនូវការសម្របសម្រួលណាមួយរបស់ប្រទេសលោកខាងលិចអំឡុងពេលកិច្ចពិភាក្សារបស់ខ្លួនជាមួយទីក្រុងកៀវ។
«យើងខ្ញុំត្រៀមខ្លួនរួចរាល់ហើយដើម្បីផ្តល់ឱកាសផ្លូវការទូត។ នោះជាមូលហេតុដែលយើងខ្ញុំយល់ព្រមដើម្បីពិភាក្សាដែលកំពុងបន្តនៅទីក្រុងអ៊ីស្តង់ប៊ុល»។ លោក Lavrov មានប្រសាសន៍អំឡុងសន្និសីទវីដេអូមួយកាលពីថ្ងៃចន្ទជាមួយនឹងអ្នកសារព័ត៌មានស៊ែប៊ី។ កិច្ចពិភាក្សាគ្រោងបន្តនៅថ្ងៃអង្គារ៍នេះ។

លោក Lavrov បានពន្យល់ថា រដ្ឋាភិបាលតួកគីដែលមានទំនាក់ទំនងល្អជាមួយរុស្ស៊ី និងអ៊ុយក្រែនបានខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីនាំភាគីទាំងពីរចូលទៅកាន់តុចរចា។ ទោះបីជាយ៉ាងណា មិនមានតម្រូវការឲ្យមានអឺរ៉ុប ឬអាមេរិក ដែលជាអ្នកគាំទ្រទីក្រុងកៀវនៅជម្លោះ ចូលទៅក្នុងដំណើរការសន្តិភាពទេ។
Lavrov បានលើកឡើងថា ៖«មានគំរូពេលវេលាជាច្រើននៅពេលដែលសមិទ្ធផលនៃការទូតត្រូវបានបំផ្លាញដោយសហសេវឹកខាងលិច។ ពួកគេមិនអាចជឿទុកចិត្តបានទៀតទេ»។
«ខ្ញុំមិនចង់ឃើញចំណងការទូតត្រូវបានផ្លាញដោយដៃគូលោកខាងលិចរបស់យើងឡើយ ពីព្រោះពួកគេបានធ្វើឲ្យខូចខាតហើយ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤នៅអ៊ុយក្រែន និងក្នុងខែកុម្ភៈ ឆ្នាំ២០១៥នៅ Minsk»។ លោកបានបន្ថែម។
ឥឡូវនេះ រុស្ស៊ីទាមទារឲ្យអ៊ុយក្រែនប្រកាសជាផ្លូវការដោយខ្លួនឯងថាជាប្រទេសអព្យាក្រឹត្យដែលនឹងមិនចូលរួមជាមួយប្លុកអង្គការយោធាណាតូដែលដឹកនាំដោយអាមេរិក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


