Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពរុស្ស៊ី ដកចេញអស់គ្មានសល់ ពីតំបន់មួយនៅភាគខាងជើង អ៊ុយក្រែន

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ Vitaliy Bunechko បាននិយាយថា កងកម្លាំងរុស្ស៊ីបានចាកចេញពីតំបន់ Zhytomyr ភាគខាងជើងនៃប្រទេសអ៊ុយក្រែន អស់គ្មានសល់។

This image has an empty alt attribute; its file name is GettyImages-1061780722-1024x682.jpg

តាមសម្តីលោក Bunechko, តំបន់ដែលស្ថិតនៅភាគខាងលិចទីក្រុង កៀវ ជាប់ព្រំដែនជាមួយប្រទេសបេឡារុសមួយនេះ លែងត្រូវបានកាន់កាប់ដោយទាហានវិមានក្រឹមឡាំងទៀតហើយ។

លោក Bunechko ​និយាយ​​ថា “​ពួកគេ​បាន​ចាកចេញ​ ដោយ​បន្សល់​ទុក​​យានជំនិះ និងគ្រាប់រំសេវជាច្រើន”។

កាលពីដើមខែនេះ អគារលំនៅដ្ឋាន និងមន្ទីរពេទ្យត្រូវរងគ្រោះដោយការទម្លាក់គ្រាប់បែក នៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើទីក្រុង Zhytomyr។

This image has an empty alt attribute; its file name is M2IF5N4EIJOZFPZQWTXKVXTQCE-1024x683.jpg

ថ្លែងនៅពេលនោះ អភិបាលក្រុង Serhiy Sukhomlyn បានប្រាប់ BBC ថា “ដើម្បីបំភិតបំភ័យទីក្រុង Zhytomyr ពួកគេបានវាយលុកទាំងអគារលំនៅដ្ឋាន និងឧស្សាហកម្ម ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ”។

ការដកទ័ពរុស្សី បានកើតឡើងស្របពេល មានព័ត៌មានថា ទីក្រុងមូស្គូ កំពុងផ្តោតជាថ្មីលើភាគខាងកើតប្រទេសអ៊ុយក្រែន ជាពិសេសតំបន់ Donbas ដែលមានប្រជាជននិយាយភាសារុស្ស៊ីភាគច្រើន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ លោក Zelensky អះអាង ថា ជន ស៊ីវិលជាង ៣០០ នាក់ ត្រូវ សម្លាប់និងធ្វើ ទារុណកម្ម នៅទីក្រុង Bucha

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម