ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ធ្វើសមយុទ្ធការពារខ្លួនពីការវាយប្រហារលើរោងចក្រនុយក្លេអ៊ែររបស់ ចិន
អាជ្ញាធរតៃវ៉ាន់បានធ្វើសមយុទ្ធដើម្បីបង្កើនការត្រៀមខ្លួន និងជួយសង្គ្រោះសម្រាប់ការវាយប្រហារដែលអាចកើតមានដោយយោធាចិនប្រឆាំងនឹងរោងចក្រថាមពលនុយក្លេអ៊ែរនៅតៃវ៉ាន់ ។

មនុស្សប្រហែល ៥០០ នាក់ រួមទាំងប៉ូលិស អ្នកពន្លត់អគ្គីភ័យ បុគ្គលិកក្រុមហ៊ុនថាមពល និងអ្នកស្ម័គ្រចិត្តឯកជនបានចូលរួមក្នុងសមយុទ្ធដែលបានធ្វើឡើងនៅក្នុងទីក្រុង Pingtung ភាគខាងត្បូងតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ ។
ទន្ទឹមនោះ សមយុទ្ធនេះគឺផ្អែកលើសេណារីយ៉ូទីតាំងយោធា និងអគារស៊ីវិលនៅក្នុងស្រុកដែលអាចរងការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់យោធាចិន ។

អ្នកចូលរួមក្នុងសមយុទ្ធនេះត្រូវបានគេមើលឃើញព្យាយាមពន្លត់ភ្លើង និងដឹកអ្នករបួស នៅពេលដែលសំឡេងស៊ីរ៉ែនរោទិ៍ឡើង ហើយសមយុទ្ធនេះក៏រួមមានការឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលដែលអាចកើតមានលើរោងចក្រ កម្មករត្រួតពិនិត្យនីតិវិធីដើម្បីមើលថាតើការវាយប្រហារនេះបណ្តាលឲ្យលេចធ្លាយសារធាតុវិទ្យុសកម្មចេញពីរោងចក្រដែរឬទេ ។
ស្របពេលជាមួយគ្នានេះ វាក៏កើតឡើង បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានវាយប្រហារទីតាំងថាមពលនុយក្លេអ៊ែរក្នុងប្រទេសអ៊ុយក្រែន ហើយក្រសួងការពារជាតិរបស់តៃវ៉ាន់បានណែនាំដល់អាជ្ញាធរក្នុងតំបន់ឲ្យរួមបញ្ចូលការឆ្លើយតបចំពោះការវាយប្រហារពីយោធាចិនដែលអាចកើតមាននៅក្នុងសមយុទ្ធគ្រោះមហន្តរាយរបស់ពួកគេនៅឆ្នាំនេះ ។

គួរបញ្ជាក់ថា ទីក្រុង Pingtung បានរៀបចំរោងចក្រថាមពលនុយក្លេអ៊ែរមួយក្នុងចំណោមរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ២ នៅតៃវ៉ាន់ ខណៈទីក្រុង និងស្រុកផ្សេងទៀតក៏កំពុងរៀបចំធ្វើសមយុទ្ធនេះផងដែរ ដើម្បីជួយបង្កើនសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងភាពអាសន្នណាមួយដែលអាចកើតមានជាយថាហេតុ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ តៃវ៉ាន់ កំពុងសិក្សាយុទ្ធសាស្ត្រសង្គ្រាម ដែលអ៊ុយក្រែន ប្រើ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


