ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ កំពុងសិក្សាយុទ្ធសាស្ត្រសង្គ្រាម ដែលអ៊ុយក្រែន ប្រើ
ក្រុមការងារមួយត្រូវបានបង្កើតឡើងដោយក្រសួងការពារជាតិតៃវ៉ាន់ ដើម្បីសិក្សាពីយុទ្ធសាស្ត្រសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិ ក្រុងតៃប៉ិ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយថា លោកបានទាក់ទងជាមួយប្រទេសនានា ដើម្បីពិភាក្សាអំពីថាតើសង្រ្គាមកំពុងត្រូវបានប្រយុទ្ធដោយរបៀបណា ហើយបានបង្កើតក្រុមការងារមួយដើម្បីសិក្សាអំពីវា។
លោកបន្តថា ប្រធានបទដែលតៃវ៉ាន់កំពុងតាមដានរួមមាន យុទ្ធសាស្រ្តយោធាមិនសូវល្អរបស់រុស្ស៊ី និងការតស៊ូរបស់អ៊ុយក្រែន។

លោក Kuo-cheng បន្ថែមថា “យើងមិនត្រឹមតែពិភាក្សានៅក្នុងកិច្ចប្រជុំដោះដូររវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភាក្សាជាមួយប្រទេសផ្សេងទៀតដែលមានទំនាក់ទំនងទៀងទាត់ជាមួយកោះតៃវ៉ាន់ផងដែរ”។
លោករដ្ឋមន្ត្រីក៏បាននិយាយផងដែរថា កោះតៃវ៉ាន់បានបង្កើនកម្រិតប្រុងប្រយ័ត្នរបស់ខ្លួន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ រុស្ស៊ី និង អ៊ុយក្រែន កំណត់ថ្ងៃ ចាប់ផ្តើម កិច្ចចរចា ជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


