ព័ត៌មានអន្ដរជាតិ
រន្ធត់ វាយប្រហារមីស៊ីលលើស្ថានីយ៍រថភ្លើងសម្លាប់មនុស្សជាច្រើននាក់នៅអ៊ុយក្រែន
ហោចណាស់មនុស្ស៣៩នាក់ត្រូវបានសម្លាប់ និង៨៧នាក់របួសក្នុងការវាយប្រហារមីស៊ីលចម្ងាយជិតមួយកាលពីថ្ងៃសុក្រ ទី៨ ខែមេសា លើស្ថានីយ៍រថភ្លើងមួយភាគខាងកើតប្រទេសអ៊ុយក្រែនដែលពោរពេញដោយស្ត្រី កុមារ និងមនុស្សចាស់កំពុងព្យាយាមភៀសខ្លួនពីការវាយប្រហារ។ អាជ្ញាធរអ៊ុយក្រែនបាននិយាយ។

មន្ត្រីបាននិយាយថា អ្នករបួសភាគច្រើនបានបាត់បង់អវយវៈ និងកំពុងត្រូវបានប្រតិបត្តិការវះកាត់ បន្ទាប់ពីការវាយប្រហារនៅទីក្រុង Kramatorsk ដែលលោកប្រធានាធិបតីអ៊ុយក្រែន Volodymr Zelenskiy បាននិយាយថា គឺជាការវាយប្រហារដោយចេតនាលើជនស៊ីវិលដោយមីស៊ីលប្លាស្ទិកចម្ងាយជិត Tochka U។
«ការខ្វះកម្លាំង និងសេចក្តីក្លាហានដើម្បីក្រោកឈរតទល់ជាមួយពួកយើងនៅសមរភូមិ ពួកគេកំពុងបំផ្លាញប្រជាជនស៊ីវិលដោយឆ្គួត»។ លោក Zelenskiy បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ និងបន្ថែមថា «នេះជាអំពើឆ្គួតដែលគ្មានព្រំដែន។ ហើយប្រសិនបើមិនដាក់ទណ្ឌកម្មទេ វានឹងមិនឈប់ទេ»។
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell នៅលើ Twitter និងរដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Ben Wallace អំឡុងដំណើរទស្សនកិច្ចនៅប្រទេសរ៉ូម៉ានី ទាំងពីរនាក់បានថ្កោលទោសចំពោះការវាយប្រហារ។
នាយកទំនាក់ទំនងសេតវិមាន អ្នកស្រី Kate Bedingfield បាននិយាយថា ៖«ភស្តុតាងជាច្រើនដែលកម្លាំងរុស្ស៊ីកំពុងប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន» ហើយស្ថានទូតអាមេរិកប្រចាំអ៊ុយក្រែនបានថ្កោលទោសចំពោះការប្រហារថា «អំពើឃោរឃៅមួយទៀតដែលប្រព្រឹត្តដោយរុស្ស៊ីនៅអ៊ុយក្រែន»។

ក្រោយមក លោក Zelenskiy បាននិយាយក្នុងសុន្ទរថាវីដេអូមួយទៅកាន់សភាហ្វាំងឡង់ថា គ្មានកម្លាំងទ័ពអ៊ុយក្រែនត្រូវបានដាក់នៅស្ថានីយ៍រថភ្លើងទេពេលមានការវាយប្រហារនោះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


