ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រាប់ប្រទេសដទៃ ឲ្យយកគំរូតាមអង់គ្លេស
បន្ទាប់ពីជំនួបរវាងលោក Volodymyr Zelensky និង Boris Johnson នៅទីក្រុង កៀវ ប្រធានាធិបតីអ៊ុយក្រែនបានសង្កត់ធ្ងន់ថា លោកខាងលិចត្រូវតែបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។

លោកបាននិយាយនៅក្នុងសន្និសីទខ្លីមួយបន្ទាប់ពីជំនួបនោះថា “មានការសន្និដ្ឋានមួយ វាជារឿងធម្មតា៖ យើងត្រូវតែដាក់សម្ពាធលើរុស្ស៊ីឲ្យកាន់តែខ្លាំង ដាក់សម្ពាធរុស្ស៊ីតាមរយៈជំនួយដ៏មានប្រសិទ្ធភាពសម្រាប់ប្រជាជនអ៊ុយក្រែន ក្នុងការការពារប្រឆាំងនឹងរុស្ស៊ី ដាក់សម្ពាធជាមួយនឹងទណ្ឌកម្ម”។
លោក Zelensky បានបន្ថែមថា “វាដល់ពេលដែលត្រូវដាក់ទណ្ឌកម្មទាំងស្រុងលើថាមពលរបស់រុស្ស៊ី និងបង្កើនការចែកចាយអាវុធដល់ពួកយើងហើយ”។

លោកប្រធានាធិបតីបាននិយាយថា លោកបានពន្យល់ប្រាប់លោក Johnson អំពីកិច្ចចរចាសន្តិភាពដែលកំពុងបន្តជាមួយរុស្ស៊ី និងការអះអាងរបស់អ៊ុយក្រែនថា កិច្ចព្រមព្រៀងសន្តិភាពណាមួយ គួរតែរួមបញ្ចូលការធានាសន្តិសុខរឹងមាំសម្រាប់អ៊ុយក្រែន។
លោកនិយាយថា “យើងរំពឹងថា ទីក្រុងឡុងដ៍នឹងដើរតួយ៉ាងសំខាន់ក្នុងដំណើរការនេះ។ ចក្រភពអង់គ្លេសគឺជាគំរូសម្រាប់ប្រទេសផ្សេងទៀត ក្នុងការការដាក់ទណ្ឌកម្ម”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


