Connect with us

ព័ត៌មានអន្ដរជាតិ

មេ​​​ដឹក​​នាំ​​សាធារណ​រដ្ឋ​ Chechen លោក​ Kadyrov និយាយ​​ថា​ កម្លាំង​​រុស្ស៊ី​​នឹង​វ៉ៃ​​យក​​ទី​​ក្រុង​​កៀវ

បានផុស

នៅ

លោក  Ramzan Kadyrov ប្រមុខ​ដឹក​នាំ​ដ៏​មាន​ឥទ្ធិពល​នៃ​សាធារណៈ​រដ្ឋ Chechnya របស់​ប្រទេស​រុស្ស៊ី​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា នឹង​មាន​ការ​វាយ​ប្រហារ​ដ៏​ខ្លាំង​ក្លា​មួយ​ដោយ​កម្លាំង​ទ័ព​រុស្ស៊ី​ដែល​មិន​ត្រឹម​តែ​យក​បាន​ទី​ក្រុង Mariupol ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សូម្បី​តែ​ទី​ក្រុង​កៀវ និង​ទី​​ក្រុង​ផ្សេង​ៗ​ទៀត​របស់​អ៊ុយ​ក្រែន។

លោក Kadyrov បាន​និយាយ​ក្នុង​វីដេអូ​​ចែក​រំលែក​តាម​បណ្តាញ​ Telegram របស់​លោក​ថា ៖«នឹង​មាន​ការ​វាយ​ប្រហារ​ខ្លាំង​ក្លា​មួយ មិន​ត្រឹម​តែ​លើ​ទី​ក្រុង Mariupol មួយ​នោះ​ទេ តែទី​ប្រជុំ​ជន​ ទី​ក្រុង និង​ភូមិ​ផ្សេង​ៗ​ទៀត​ផង​ដែរ»។

លោក  Ramzan Kadyrov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ទី​ក្រុង Luhansk និង​ Donetsk យើង​នឹង​​រំដោះ​បាន​ពេញ​លេញ​មុន​គេ… ហើយ​បន្ទាប់​មក​ទី​ក្រុង​កៀវ និង​ទី​ក្រុង​ផ្សេង​ៗ​ទៀត​ទាំង​អស់»។ លោក​បាន​ប្រាប់។

លោក Kadyrov ដែល​តែង​តែ​ពិពណ៌នា​ខ្លួនឯង​ជា​ទាហាន​ថ្មើរ​ជើង​​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន បាន​និយាយ​ថា មិន​គួរ​មាន​ការ​សង្ស័យ​អំពី​ក្រុង​កៀវ​ទេ។ «ខ្ញុំធានាថា នឹង​មិន​ដក​ថយទេ សូម្បី​​មួយ​ជំហាន​​»។

លោក Kadyrov ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ ចោទ​ប្រកាន់ពី​ការ​រំលោភសិទ្ធិ​មនុស្ស​ ប៉ុន្តែ​លោក​បាន​បដិសេធ។

ទី​ក្រុង​មូស្គូ​បាន​ធ្វើ​សង្គ្រាម​ចំនួន​ពីរ​ជា​មួយ​ក្រុម​បំបែក​ខ្លួន​នៅតំបន់ Chechnya ដែល​ភាគ​ច្រើន​ជា​មូស្លីម​នៅ​ភាគ​ខាង​ត្បូង​រុស្ស៊ី បន្ទាប់​ពី​ការ​​បែក​បាក់​​សហភាព​សូវៀត​ឆ្នាំ​១៩៩១។ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក រុស្ស៊ី​បាន​​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ចូល​ទៅ​ក្នុង​តំបន់ដើម្បី​កសាង​ឡើង​វិញ ហើយបាន​ផ្តល់​ឲ្យ​លោក Kadyrov នូវ​ការ​គ្រប់​គ្រង​ដោយ​ស្វ័យត​កាន់​តែ​ខ្លាំង។

វិមាន​ក្រឹម​ឡាំង​បាន​ចាត់​ទុក​សកម្មភាព​​របស់​ខ្លួន​នៅ​អ៊ុយក្រែន​ជា​«ប្រតិបត្តិការ​យោធា​ពិសេស»​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​អ៊ុយក្រែន​​គ្មាន​អាវុធ និង​អព្យាក្រឹត​ ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ រុស្ស៊ី បាន​បង្កើន​ការ​វាយ​ប្រហារ​ទៅ​ភាគ​ខាង​កើត​អ៊ុយក្រែន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម