ព័ត៌មានអន្ដរជាតិ
អាមេរិកនឹងបង្ហាត់ប្រើកាំភ្លើងធំដល់អ៊ុយក្រែនប៉ុន្មានថ្ងៃខាងមុខ
យោធាសហរដ្ឋអាមេរិកនឹងចាប់ផ្តើមបង្វឹកបង្ហាត់យោធាអ៊ុយក្រែនពីរបៀបប្រើប្រាស់កាំភ្លើងធំក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការពារជាតិអាមេរិកបាននិយាយនៅថ្ងៃចន្ទ ទី១៨ ខែមេសា។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីជំនួយយោធាបន្ថែមទៀតដែលមានតម្លៃ៨០០លានដុល្លារអាមេរិកដល់អ៊ុយក្រែន ដែលកាន់តែពង្រីកជំនួយផ្នែកយោធារាប់បញ្ចូលទាំងកាំភ្លើងធំមុនពេលការវាយប្រហាររបស់រុស្ស៊ីកាន់តែខ្លាំងតាមការរំពឹងទុកនៅភាគខាងកើតអ៊ុយក្រែន។
រហូតដល់ពេលនេះ មានការហោះហើរ៤ដងហើយដើម្បីបញ្ជូនអាវុធទៅអ៊ុយក្រែនដែលជាផ្នែកមួយនៃកញ្ចប់ថ្មីរបស់សហរដ្ឋអាមេរិក។ ក្នុងចំណោមអាវុធដែលត្រូវបានប្រកាសដោយរដ្ឋបាល ចូ បៃដិន កាលពីសប្តាហ៍មុនមានកាំជ្រួចប្រឆាំងរថក្រោះ Javelin ចំនួន ៥០០ គ្រាប់ កាំជ្រួចប្រឆាំងអាកាស Stinger ៥០០ ទៀត រ៉ាដាប្រឆាំងកាំភ្លើងធំ ១០ គ្រឿង រ៉ាដាឃ្លាំមើលអាកាសពីរ រថពាសដែក M113 ២០០ រថពាសដែក Humvee ១០០ គ្រឿង រួមជាមួយនឹងគ្រាប់រំសេវប្រមាណ៤០.០០០គ្រាប់ទៀត។
មន្ត្រីនៅក្រសួងការពារជាតិអាមេរិកម្នាក់ដែលនិយាយមិនបញ្ចេញឈ្មោះថា ការហ្វឹកហ្វឺននៃការប្រើប្រាស់កាំភ្លើងធំនឹងធ្វើនៅខាងក្រៅប្រទេសអ៊ុយក្រែន។
សហរដ្ឋអាមេរិកគ្រោងបង្ហាត់បង្រៀនអ្នកហ្វឹកហ្វឺនអ៊ុយក្រែនពីរបៀបប្រើប្រាស់អាវុធធុនធំថ្មីៗទាំងនោះដូចជា កាំភ្លើងធំ (howitzers) និងរ៉ាដា ជាដើម ហើយបន្ទាប់មក អ្នកហ្វឹកហ្វឺនអ៊ុយក្រែនបន្តបង្ហាត់ដល់ទាហ៊ានរបស់ពួកគេនៅក្នុងប្រទេសអ៊ុយក្រែន។
អាមេរិកធ្លាប់បានបង្ហាត់បង្រៀនកងកម្លាំងអ៊ុយក្រែនពីការប្រើប្រាស់យន្តហោះគ្មានមនុស្សជិះ (ដ្រូន)។

អ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានសម្លាប់មនុស្ស៧នាក់នៅទីក្រុង Lviv កាលពីថ្ងៃចន្ទម្សិលមិញ ដែលជាការស្លាប់ជនស៊ីវិលលើកដំបូងទីក្រុងភាគខាងលិចប្រទេស ហើយមេបញ្ជាការកងកម្លាំងអ៊ុយក្រែនឈរជើងភាគខាងត្បូងទីក្រុងរងទុក្ខខ្លាំង Mariupol បានអំពាវនាវដល់សម្តេចប៉ាបឲ្យជួយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


