ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង បញ្ជាក់ជាថ្មី អំពីការប្រឆាំងចំពោះទណ្ឌកម្មលើ រុស្ស៊ី
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានរំលឹកឡើងវិញពីការប្រឆាំងរបស់ទីក្រុងប៉េកាំងចំពោះទណ្ឌកម្មនានា ដូចជាទណ្ឌកម្មដែលដាក់ដោយប្រទេសលោកខាងលិចលើ រុស្ស៊ីជាដើម។

ថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចក្នុងតំបន់, លោក ស៊ី បាននិយាយថា ប្រទេសចិនប្រឆាំងនឹងយុត្តាធិការអាវុធ ហើយថា យុទ្ធសាស្ត្រនៃសម្ពាធខ្លាំងក្លា និងការកាត់ផ្តាច់ការផ្គត់ផ្គង់ នឹងមិនដំណើរការទេ។
ស្របពេលជាមួយគ្នានោះ លោកបានថ្កោលទោសនូវអ្វីដែលលោកហៅថា “ចិត្តគំនិតសង្រ្គាមត្រជាក់” ជាឯកតោភាគីនិយម និងអនុត្តរភាព ដែលពាក្យបែបនេះ ចិនតែងតែប្រើដើម្បីរិះគន់គោលនយោបាយរបស់សហរដ្ឋអាមេរិក។

ផ្ទុយទៅវិញ ក្រុងប៉េកាំងបានបដិសេធ ថ្កោលទោសការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយបានសន្យាបន្តទំនាក់ទំនងពាណិជ្ជកម្មធម្មតា ជាមួយនឹងអ្វីដែលខ្លួនពិពណ៌នាថា ជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មន្ត្រីកំពូលៗដើរចេញពីកិច្ចប្រជុំ G20 នៅពេលប្រតិភូរុស្ស៊ី ឡើងថ្លែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


