Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសខ្លាសេដ្ឋកិច្ចមួយនៅអាស៊ីនឹងសាងសង់ ព្រលានយន្តហោះ អណ្ដែតលើទឹកដំបូងបំផុត

បានផុស

នៅ

កូរ៉េខាងត្បូងគ្រោងនឹងសាងសង់ព្រលានយន្តហោះថ្មីលើទឹកដីទីក្រុង Busan ដែលជាទីក្រុងធំទី ២ ហើយវាជាព្រលានយន្តហោះអណ្ដែតលើទឹកដំបូងបំផុតរបស់ប្រទេសក្នុងការវិនិយោគសរុបចំនួន ១៣.៧ ពាន់ពាន់លានវ៉ុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបាននិយាយកាលពីថ្ងៃពុធថា បន្ទាប់ពីពិនិត្យមើលជម្រើសចំនួន ៥ សម្រាប់ព្រលានយន្តហោះថ្មីនៅលើកោះ Gadeok ដែលជាកោះដ៏ធំបំផុតរបស់ទីក្រុង Busan, ទីបំផុតក្រសួងបានសម្រេចចិត្តសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីក្នុងរចនាសម្ព័ន្ធអណ្តែតទឹកនៅសមុទ្រ ដើម្បីចៀសវាងមានសំឡេងរំខានដល់តំបន់ផ្សេងៗ ។

ទន្ទឹមនោះ ផែនការសាងសង់ព្រលានយន្តហោះដែលមានឈ្មោះថា Gadeok-do ក៏រួមបញ្ចូលទាំងផ្លូវរត់របស់យន្តហោះប្រវែង ៣,៥០០ ម៉ែត្រផងដែរ ហើយការសាងសង់ព្រលានយន្តហោះថ្មីត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០២៥ ហើយមានរយៈពេលរហូតដល់ ៩ ឆ្នាំ ៨ ខែ ពោលនឹងសាងសង់ហើយជាផ្លូវការ និងបើកដំណើរការនៅខែមិថុនា ឆ្នាំ ២០៣៥ ។

ស្របពេលជាមួយគ្នានេះ ក្រសួងបានព្យាករថា កូរ៉េខាងត្បូងនឹងមានអ្នកដំណើរចំនួន ២៣.៣៦ លាននាក់ ហើយទំនិញប្រហែល ២៨៦,០០០ តោន នឹងកើតចេញពីអាកាសយានដ្ឋានថ្មីនេះនៅឆ្នាំ ២០៦៥ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ មកដឹងប្រវែងតុដែលលោក Putin តែងដាក់ចរចាជាមួយមេដឹកនាំកំពូលៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

សន្តិសុខសង្គម១៨ ម៉ោង មុន

បុរសម្នាក់ដាច់ខ្យល់ស្លាប់នៅក្នុងព្រៃពេលដើរឆ្លុះកង្កែប សង្ស័យជំងឺគាំងបេះដូង

សន្តិសុខសង្គម២០ ម៉ោង មុន

សត្តឃាតដ្ឋានជ្រូក ក្នុងភូមិតាឡី ហាក់ចង់លាក់បាំងព័ត៌មានរឿងកម្មករឆក់ខ្សែភ្លើងស្លាប់នៅទីតាំងខ្លួន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្ញៀវ​ទេសចរ​រុស្ស៊ី​៧នាក់ពុលផ្លែឈើ​ព្រៃនៅខេត្ត Surat Thani ប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម