ព័ត៌មានអន្ដរជាតិ
ពិធីកររុស្ស៊ី ព្រមានថា ក្រុងមូស្គូ បាញ់មីស៊ីលតែមួយគ្រាប់ អង់គ្លេសទាំងមូល នឹងលិចចូលសមុទ្រ
ពិធីករទូរទស្សន៍រុស្ស៊ីមួយរូប បានព្រមានចក្រភពអង់គ្លេសថា វិមានក្រឹមឡាំងមានអំណាចវាយប្រហារប្រទេសនេះ ដោយមីស៊ីលនុយក្លេអ៊ែរ ដែលអាចបំផ្លាញប្រទេសទាំងស្រុង។

ពិធីករគាំទ្រលោកពូទីន ឈ្មោះ Dmitry Kiselyov បានអះអាងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានដាក់កងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ស្ថិតក្នុងការប្រុងជើងការខ្ពស់ ឲ្យត្រៀមប្រយុទ្ធ បន្ទាប់ពីនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បោះពាក្យសម្តីអំពីការវាយប្រហារសងសឹកលើប្រទេសរុស្ស៊ី។
លោក Kiselyov និយាយថា “តើនឹងមានអ្វីកើតឡើងបន្ទាប់ពីពាក្យសម្តីរបស់លោក Boris Johnson អំពីការវាយប្រហារសងសឹក? ជាទូទៅនៅចក្រភពអង់គ្លេស ហាក់ដូចជាកំពុងរញ៉េរញ៉ៃ។ ហេតុអ្វីបានជាពួកគេគំរាមកំហែងប្រទេសដ៏ធំដូចរុស្ស៊ី ជាមួយនឹងអាវុធនុយក្លេអ៊ែរ ទាំងដែលពួកគេគ្រាន់តែជាកោះតូចមួយនោះ?”។

លោក Kiselyov បាននិយាយបន្តទៀតថា ចក្រភពអង់គ្លេសគឺតូចណាស់ ដោយមីស៊ីល Sarmat ត្រឹមតែមួយគ្រាប់ គឺគ្រប់គ្រាន់ក្នុងការពន្លិចប្រទេសនេះទាំងស្រុងចូលទៅក្នុងសមុទ្រ។ លោកបន្ថែមថា “បាញ់តែមួយគ្រាប់ នឹងធ្វើឲ្យប្រទេសអង់គ្លេសបាត់ចេញពីផែនទី”។
ក្នុងអំឡុងពេលនៃការផ្សាយរបស់គាត់ ពិធីរុស្ស៊ីរូបនេះ ក៏បានចែករំលែកក្រាហ្វិកបង្កើតដោយកុំព្យូទ័រ ដែលបង្ហាញពីមីស៊ីល និងគ្រាប់រ៉ុកកែត Poseidon របស់រុស្ស៊ី ត្រូវបានបាញ់ដាក់ចក្រភពអង់គ្លេសផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ អាមេរិក មិនឃើញសញ្ញាថា រុស្ស៊ី ទទួលជំនួយសព្វាវុធពីប្រទេសទី៣ នោះទេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


