ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់បោះបង់ផែនការទិញឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកដ៏ទំនើបរបស់អាមេរិក 
នៅថ្ងៃព្រហស្បតិ៍នេះ កោះតៃវ៉ាន់បានប្រាប់ថា ខ្លួនបានបោះបង់គម្រោងទិញឧទ្ធម្ភាគចក្រថ្មីដ៏ទំនើបសម្រាប់ការវាយប្រហារនាវាមុជទឹកពីសហរដ្ឋអាមេរិក ដោយលើកហេតុផលថា ថ្លៃពេក។
ដើមឡើយ កោះតៃវ៉ាន់បាននិយាយថា ខ្លួនគ្រោងទិញឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកប្រភេទ MH-60R ចំនួន១២គ្រឿងដែលផលិតដោយក្រុមហ៊ុន Lockheed Martin Corp ប៉ុន្តែតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកថា សហរដ្ឋអាមេរិកបានបដិសេធការលក់ដែលមិនស្របតាមតម្រូវការរបស់ប្រទេសកោះមួយនេះទេ។

ពេលសួរនៅក្នុងសភាអំពីការផ្លាស់ប្តូរថ្មីដើម្បីទិញអាវុធពីអាមេរិក រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បានលើកឡើងអំពីឧទ្ធម្ភាគចក្រជាដំបូង។ លោកបាននិយាយថា ៖«តម្លៃខ្ពស់ណាស់ ហួសពីសមត្ថភាពរបស់ប្រទេសយើង»។
ការទិញអាវុធចំនួនពីរប្រភេទផ្សេងទៀតក៏ត្រូវបានពន្យារពេលដែរគឺប្រព័ន្ធកាំភ្លើងធំ M109A6 Medium Self-Propelled និងមីស៊ីលសម្រាប់វាយប្រហារយន្តហោះចល័ត Stinger។ មីស៊ីលប្រឆាំងយន្តហោះ Stinger របស់ក្រុមហ៊ុនបច្ចេកវិទ្យា Raytheon Technologies នេះគឺជាតម្រូវការដ៏ក្តៅគគុកនៅប្រទេសអ៊ុយក្រែនដែលពួកគេត្រូវបានប្រើដើម្បីប្រឆាំងនឹងយន្តហោះចម្បាំងរុស្ស៊ី ប៉ុន្តែការផ្គត់ផ្គង់របស់អាមេរិកបានធ្លាក់ចុះ និងមានឧបសគ្គខ្លាំងដើម្បីផលិតបន្ថែមទៀតនៃអាវុធប្រឆាំងយន្តហោះ។
លោក Chiu បាននិយាយថា ពួកគេបានចុះកុងត្រាលើកិច្ចសន្យារួចហើយសម្រាប់មីស៊ីល Stingers និងទូទាត់ប្រាក់រួចហើយដែរ ហើយពួកគេនឹងកំណត់ឲ្យអាមេរិកបញ្ជូនមក។
«យើងមិនបានចាត់ទុកអាវុធជារឿងតូចតាចនោះទេ ហើយយើងមានផែនការបម្រុងទុក»។ លោកបានបន្ថែម ប៉ុន្តែមិនបានបញ្ជាក់លំអិត។
កោះតៃវ៉ាន់បាននិយាយថា អាមេរិកបានផ្តល់ជម្រើសជំនួស M109A6 ក្នុងនោះមានរ៉ុក្កែតផលិតដោយក្រុមហ៊ុន Lockheed Martin គឺប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ High Mobility Artillery ឬ HIMARS។ លោក Chiu បាននិយាយថា ពួកគេនៅតែកំពុងពិចារណាជម្រើស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


