Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិក នឹងត្រូវខ្ចីលុយចិន ដើម្បីផ្តល់ជំនួយឲ្យ អ៊ុយក្រែន

បានផុស

នៅ

ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិកលោក Rand Paul កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែឧសភា បានពន្យារពេលការអនុម័តកញ្ចប់ជំនួយអ៊ុយក្រែនក្នុងទំហំទឹកប្រាក់៤០ពាន់លានដុល្លារ ដោយលើកឡើងពីក្តីព្រួយបារម្ភអំពីការចំណាយរបស់រដ្ឋាភិបាល បំណុល និងអតិផរណា។

This image has an empty alt attribute; its file name is AQHKD6EBO6PC3QHP4GYRS5OYVY.jpg
ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិកលោក Rand Paul
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Paul បាននិយាយក្នុងសុន្ទរកថានៅព្រឹទ្ធសភាថា “យើងមិនអាចជួយសង្គ្រោះអ៊ុយក្រែនទាំងដែលបំផ្លាញសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបាននោះទេ។ សមាជគួរតែវាយតម្លៃ អំពីការខាតបង់នៃការបន្តដើរតាមផ្លូវនេះ។ ការគំរាមកំហែងធំបំផុតចំពោះសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្នគឺបំណុល និងអតិផរណា និងការបំផ្លិចបំផ្លាញប្រាក់ដុល្លារ”។

លោក Paul បាននិយាយទៀតថា សហរដ្ឋអាមេរិកមិនអាចមានលទ្ធភាពធ្វើជាប៉ូលិសរបស់ពិភពលោក ហើយបន្តការចំណាយលើឱនភាពបានឡើយ។

This image has an empty alt attribute; its file name is https___cdn.cnn_.com_cnnnext_dam_assets_220505213923-xi-jinping-speeach-restricted-1024x576.jpg

យោងតាមលោក Paul, សហរដ្ឋអាមេរិកនឹងផ្តល់ប្រាក់សរុបប្រហែល ៦០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខៗ ប្រសិនបើច្បាប់នេះអនុម័ត។ មានតែប្រទេសកំពូលទាំងប្រាំក្នុងពិភពលោកប៉ុណ្ណោះ ដែលចំណាយច្រើនជាង ៦០ពាន់លានដុល្លារលើការចំណាយយោធា ហើយតួលេខនេះស្ទើរតែស្មើនឹងការចំណាយដោយរុស្ស៊ីទៅហើយ។

លោក Paul ក៏បាននិយាយដែរថា សហរដ្ឋអាមេរិកនឹងត្រូវខ្ចីលុយពីចិន ដើម្បីប្រគល់ឲ្យអ៊ុយក្រែន បើនៅតែបែបនេះ។ ទឹកប្រាក់សរុបចំនួន ៦០ ពាន់លានដុល្លារ គឺច្រើនជាងការចំណាយលើការស្រាវជ្រាវជំងឺមហារីក ឬប្រមូលបានក្នុងពន្ធឧស្ម័ន ហើយលើសពីថវិការបស់ក្រសួងសន្តិសុខមាតុភូមិ និងក្រសួងថាមពលទៅទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ អាមេរិក៖ អ៊ុយក្រែន ត្រូវធានាថា អាវុធនឹងមិនធ្លាក់ដល់ដៃ មនុស្សខុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម