ព័ត៌មានអន្ដរជាតិ
អង់គ្លេសនិយាយថា រុស្ស៊ីបាត់បង់កម្លាំងទ័ព១ភាគ៣នៅអ៊ុយក្រែន
ប្រទេសរុស្ស៊ីបានបាត់បង់កម្លាំងទ័ពរបស់ខ្លួននៅសមរភូមិប្រហែល១ភាគ៣ក្នុងសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន ហើយការវាយប្រហារខ្លាំងក្លានៅតំបន់ Donbas បានថយចុះច្រើន។ នេះជាការលើកឡើងរបស់ទីភ្នាក់ងារស៊ើបការណ៍យោធាអង់គ្លេសកាលពីថ្ងៃអាទិត្យ ទី១៥ ខែឧសភា។
ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា ៖«ទោះជាការរុលចូលលឿនទ្រង់ទ្រាយធំកាលពីដំបូងយ៉ាងណាក៏ដោយ ក៏រុស្ស៊ីបានបរាជ័យក្នុងការសម្រេចបាននូវការកាន់កាប់ទឹកដីជាច្រើនក្នុងពេលមួយខែកន្លងទៅនេះ ខណៈការបំផ្លាញមានទំហំធំ»។

ក្រសួងបញ្ជាក់ថា ៖«ឥឡូវនេះ រុស្ស៊ីរងទុក្ខពីការបាត់បង់កម្លាំងទ័ព១ភាគ៣នៅសមរភូមិតាំងពីខែកុម្ភៈមក»។ រុស្ស៊ីទំនងជាមិនបង្កើនល្បឿននៃការរុលឆ្ពោះទៅមុខក្នុងរយៈពេល៣០ថ្ងៃខាងមុខទេ។
ចាប់តាំងពីរុស្ស៊ីធ្វើការវាយប្រហារកាលពីថ្ងៃទី២៤ ខែកុម្ភៈមក កងកម្លាំងយោធារបស់អ៊ុយក្រែនបង្ខំឲ្យមេបញ្ជាការរុស្ស៊ីបោះបង់ចោលមហិច្ឆតាឆ្ពោះទៅកាន់ទីក្រុងកៀវ មុនពេលទទួលបានយ៉ាងឆាប់រហ័សនៅភាគខាងជើង និងជំរុញឲ្យពួកគេចេញឆ្ងាយពីទីក្រុងធំលំដាប់ទី២ Kharkiv។
ការវាយលុករបស់អ៊ុយក្រែនស្ថិតនៅក្រោមផ្លូវជិតទីក្រុង Izium ដែលគ្រប់គ្រងដោយរុស្ស៊ី ទោះជាយោធាអ៊ុយក្រែនត្រូវបានរាយការណ៍ពីថ្ងៃអាទិត្យថា កម្លាំងទ័ពរុស្ស៊ីកំពុងឆ្ពោះទៅកន្លែងផ្សេងទៀតនៅតំបន់ Donbas ដែលជាកន្លែងផ្ទុះសង្គ្រាមខ្លាំងបំផុតកាលពីខែមុន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


