ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោកនឹងផ្តល់៣០ប៊ីលានដុល្លារ ខណៈសង្គ្រាមនៅអ៊ុយក្រែនគំរាមសន្តិសុខស្បៀង
កាលពីថ្ងៃពុធ ធនាគារពិភពលោកបាននិយាយថា ខ្លួននឹងផ្តល់ប្រាក់៣០ប៊ីលានដុល្លារអាមេរិកដើម្បីជួយទប់ស្កាត់វិបត្តិសន្តិសុខស្បៀងអាហារដែលគំរាមកំហែងដោយសង្គ្រាមរបស់រុស្ស៊ី នៅប្រទេសអ៊ុយក្រែន ដែលបានកាត់បន្ថយការនាំចេញគ្រាប់ធញ្ញជាតិពីប្រទេសទាំងពីរ។

ធនាគារបាននិយាយថា ទឹកប្រាក់សរុបរាប់បញ្ចូលទាំង១២ប៊ីលានដុល្លារក្នុងគម្រោងថ្មី និងមូលនិធិជាង១៨ប៊ីលានដុល្លារពីគម្រោងស្បៀងអាហារ និងអាហារូបត្ថម្ភដែលមានស្រាប់ដែលត្រូវបានអនុម័ត ប៉ុន្តែមិនទាន់ត្រូវបានបញ្ចេញ។
ប្រធានក្រុមធនាគារពិភពលោក (World Bank Group) លោក David Malpass បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ៖«ការឡើងថ្លៃម្ហូបអាហារកំពុងមានផលប៉ះពាល់លើអ្នកក្រីក្រ និងអ្នកងាយរងគ្រោះ។ ដើម្បីជូនដំណឹង និងរក្សាស្ថេរភាពទីផ្សារក្នុងការឆ្លើយទៅនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន»។
ធនាគារពិភពលោកនិយាយថា គម្រោងថ្មីត្រូវបានរំពឹងផ្តោតលើវិស័យកសិកម្ម ការការពារសង្គមដើម្បីទប់ស្កាត់ផលប៉ះពាល់នៃតម្លៃអាហារឡើងខ្ពស់ចំពោះអ្នកក្រីក្រ ហើយគម្រោងទឹក និងប្រព័ន្ធធារាសាស្ត្រ។ ធនធានភាគច្រើនទៅអាហ្វ្រិក និងមជ្ឈិមបូព៌ា អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល និងអាស៊ីខាងត្បូង។
តំបន់ទាំងនេះស្ថិតនៅក្នុងចំណោមតំបន់រងគ្រោះបំផុតពីសង្គ្រាមនៅអ៊ុយក្រែនលើការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ។ បណ្តាប្រទេសដូចជា អេហ្ស៊ីបជាដើមពឹងផ្អែកខ្លាំងលើស្រូវសាលីអ៊ុយក្រែន និងរុស្ស៊ី ប៉ុន្តែរុស្ស៊ីបានបិទការនាំចេញកសិកម្មរបស់អ៊ុយក្រែនពីកំពង់ផែសមុទ្រខ្មៅ និងបានដាក់កម្រិតការនាំចេញក្នុងស្រុក។
ផែនការរបស់ធនាគារពិភពលោកគឺជាធាតុផ្សំដ៏ធំបំផុតនៃរបាយការណ៍របស់ក្រសួងរតនាគារអាមេរិកដែលសង្ខេបផែនការសកម្មភាពសន្តិសុខស្បៀងពីគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិដែលបានចេញកាលពីថ្ងៃពុធ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


