ព័ត៌មានអន្ដរជាតិ
មេដឹកនាំអឺរ៉ុបម្នាក់ទៀតតេស្តឃើញកូវីដបន្ទាប់ពីចូលរួមកិច្ចប្រជុំ EU ជាមួយលោក Macron
នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Igor Matovic បាននិយាយនៅថ្ងៃនេះថា លោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ពោលគឺមួយសប្តាហ៍បន្ទាប់ពីលោកបានចូលរួមក្នុងកិច្ចប្រជុំកំពូលសហភាពអ៊ឺរ៉ុបនៅក្នុងទីក្រុង ប្រ៊ូសសែល។

កិច្ចប្រជុំកំពូលនេះត្រូវបានគេជឿជាក់ថាជាកន្លែងដែលប្រធានាធិបតីបារាំងលោក Emmanuel Macron បានឆ្លងវីរុសកូរ៉ូណាហើយហេតុជំរុញឲ្យបណ្តាមេដឹកនាំអឺរ៉ុបនិងក្រុមមន្ត្រីកំពូលរបស់ប្រទេសបារាំងត្រូវប្រញាប់ប្រញាល់ធ្វើចត្តាឡីស័ក។
ភ្ជាប់ជាមួយរូបភាពនៃសារដែលមានលទ្ធផលតេស្តរបស់គាត់ លោក Matovic បានសរសេរលើទំព័រ Facebook របស់ខ្លួនថា “ថ្ងៃនេះ ខ្ញុំគឺជាមនុស្សម្នាក់ក្នុងចំណោមអ្នក”។

យោងតាមគេហទំព័រ Worldometers បានឲ្យដឹងថា ប្រទេសស្លូវ៉ាគីមានករណីឆ្លងកូវីដសរុបចំនួន១៤៦,១២៤ករណី ស្លាប់១,៤៤០នាក់និងជាសះស្បើយ១០៤,៥៦០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តើមេដឹកនាំអឺរ៉ុបណាខ្លះត្រូវធ្វើចត្តាឡីស័កបន្ទាប់ពីលោក Macron ឆ្លងកូវីដ?
ចុចអាន៖ Breaking News! ប្រធានាធិបតីបារាំងលោក Macron ឆ្លងកូវីដ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក