ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបញ្ចេញព័ត៌មាន Update ចុងក្រោយបំផុត ស្តីពីប្រត្តិបត្តិការយោធានៅ អ៊ុយក្រែន
ប្រទេសរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ បន្ទាប់ពីទីក្រុង Donetsk និង Lugansk ត្រូវបានបាញ់ផ្លោងដោយកងទ័ពរបស់ទីក្រុង កៀវ ដែលជាហេតុជំរុញឲ្យមានការជម្លៀសជនស៊ីវិលយ៉ាងច្រើន។

លោកប្រធានាធិបតី ពូទីន បានកត់សម្គាល់ថា ទីក្រុងមូស្គូ ចង់បញ្ឈប់អំពើប្រល័យពូជសាសន៍ដែលប្រព្រឹត្តដោយទីក្រុងកៀវ ក្នុងទីក្រុង Donbass ខណៈតំបន់នេះត្រូវបានអ៊ុយក្រែន កំណត់គោលដៅដោយយុទ្ធនាការយោធារយៈពេលប្រាំបីឆ្នាំ។

នៅក្នុងព័ត៌មាន Update ចុងក្រោយបំផុតស្តីពីវិបត្តិនៅអ៊ុយក្រែន ក្រសួងការពារជាតិរុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖
▪️ កងកម្លាំងអាកាសរុស្ស៊ី បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ បំផ្លាញអគារឧស្សាហកម្មនៅរោងចក្រមួយនា ជាយក្រុង Lozovaya ក្នុងតំបន់ Kharkov ជាកន្លែងដែលរថពាសដែករបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងត្រូវបានផលិត និងជួសជុលឡើងវិញ។
▪️ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបាញ់មីស៊ីល កម្ទេចទីបញ្ជាការរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ចំនួន៤កន្លែង ក៏ដូចជាតំបន់ចំនួន ១៥ របស់កងទ័ពអ៊ុយក្រែន និងទីតាំងប្រមូលផ្តុំសម្ភារយោធាផងដែរ។
▪️ ប្រតិបត្តិការយុទ្ធសាស្ត្រ និងអាកាសចរណ៍កងទ័ព បានវាយប្រហារទីតាំងប្រមូលផ្តុំកម្លាំងមនុស្ស និងឧបករណ៍យោធារបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនចំនួន ៧៣ កន្លែង។
▪️ អង្គភាពការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះធុន Su-29 មួយគ្រឿងរបស់កងទ័ពអាកាសអ៊ុយក្រែន នៅជិតតំបន់ Slavyansk។
▪️ កងកម្លាំងមីស៊ីល និងកាំភ្លើងធំ បានវាយប្រហារទីតាំងប្រមូលផ្តុំកងទ័ព និងឧបករណ៍យោធាចំនួន៤៣១កន្លែង និងទីតាំងបាញ់ចំនួន៣៤កន្លែង របស់អង្គភាពកាំភ្លើងធំ និងកាំភ្លើងត្បាល់។
▪️ តាំងពីការចាប់ផ្តើមប្រតិបត្តិការមក រុស្ស៊ីបានកម្ទេចយន្តហោះអ៊ុយក្រែនចំនួន១៩០គ្រឿង និងឧទ្ធម្ភាគចក្រ១២៩គ្រឿង, យន្តហោះគ្មានមនុស្សបើក ១១២៧គ្រឿង, ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ៣៣០គ្រឿង, រថក្រោះ និងរថពាសដែកប្រយុទ្ធផ្សេងទៀត ៣៤២៤គ្រឿង, ប្រព័ន្ធរ៉ុកកែតពហុមុខងារ ៤៧៣គ្រឿង, កាំភ្លើងធំ និងកាំភ្លើងត្បាល់ ១៧៩៥គ្រឿង និងយានជំនិះយោធាពិសេស ៤គ្រឿង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អត់ខ្វល់ ពូទីន ព្រមាន, អង់គ្លេស ប្រកាសបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយលើកដំបូង ទៅឲ្យ អ៊ុយក្រែន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


