ព័ត៌មានអន្ដរជាតិ
ប្រធានបក្សប្រឆាំងតៃវ៉ាន់ថា «កុំហៅពួកយើងជាអ្នកគាំទ្រចិន តែជាអ្នកគាំទ្រអាមេរិក»
វាជារឿងខុសឆ្គងក្នុងការហៅគណបក្សប្រឆាំងដ៏សំខាន់នៅកោះតៃវ៉ាន់គឺ Kuomintang (KMT) ជាអ្នកគាំទ្រប្រទេសចិន ពីព្រោះខ្លួនតែងតែគាំទ្រអាមេរិកជានិច្ច ហើយប្តេជ្ញាការពារដីកោះ។ ប្រធានគណបក្សបាននិយាយនៅទីក្រុងវ៉ាស៊ីនតោន។
គណបក្ស KMT បានគ្រប់គ្រងប្រទេសចិនរហូតដល់ភៀសខ្លួនទៅកោះតៃវ៉ាន់ក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្គ្រាមស៊ីវិលទៅគណបក្សកុម្មុយនិស្ត។ ជាប្រពៃណី គណបក្សនេះមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងដែលបានកំពុងបង្កើនការរឹតត្បិតក្នុងការគ្រប់គ្រងលើតៃវ៉ាន់។

គណបក្ស KMTបានចាញ់យ៉ាងអាក្រក់ក្នុងការបោះឆ្នោតប្រធានាធិបតី និងសភាកាលពីឆ្នាំ២០២០ ដែលបានចាញ់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលកំពុងកាន់អំណាច។
និយាយកាលពីល្ងាចថ្ងៃចន្ទ ទី៦ ខែមិថុនា នៅវិទ្យាស្ថាន Brookings អំឡុងពេលដំណើរទស្សនកិច្ចមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោន ប្រធានគណបក្ស KMT លោក Eric Chu បានចាត់ទុកអ្នកទាំងនោះជាអ្នកគាំទ្រចិនទៅវិញ។
លោកបាននិយាយថា ៖«យើងខ្ញុំត្រូវបានមនុស្សមួយចំនួនហៅឈ្មោះខុស សារព័ត៌មានខ្លះបានផ្សាយថា យើងខ្ញុំជាអ្នកគាំទ្រចិន។ នោះគឺខុសទាំងស្រុង។ តាមពិតទៅ យើងខ្ញុំជាអ្នកគាំទ្រអាមេរិកជារៀងរហូត»។
លោក Chu ដែលបានក្លាយជាប្រធានគណបក្សកាលពីខែកញ្ញា បន្ថែមថា តៃវ៉ាន់ត្រូវមានសមត្ថភាពការពារដ៏រឹងមាំ។ «ប្រសិនបើអ្នកត្រូវការសន្តិភាព អ្នកត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាម។ ស្វ័យការពារគឺអាទិភាពលេខ១សម្រាប់សន្តិភាព និងស្ថិរភាព»។
លោក Chu ដែលបានចាញ់ប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្នគឺលោកស្រី Tsai Ing-wen នៅពេលឈរឈ្មោះបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ គឺបេក្ខភាពអាចទៅរួចសម្រាប់ការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤ខាងមុខ ប៉ុន្តែលោកមិនបានប្រកាសពីចេតនាណាមួយក្នុងការចូលរួមប្រកួតប្រជែងឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


