Connect with us

ព័ត៌មានអន្ដរជាតិ

កង្វះស្បៀងអាហារ គឺជាវិបត្តិសុខភាពថ្មី របស់ពិភពលោក (មានវីដេអូ)

បានផុស

នៅ

អ្នកជំនាញសុខភាពពិភពលោកឈានមុខ បានព្រមានថា ការកើនឡើងនៃកង្វះស្បៀងអាហារ អាចតំណាងឲ្យការគំរាមកំហែងសុខភាពចំពោះពិភពលោក ដូចជាជំងឺរាតត្បាតកូវីដ១៩ អ៊ីចឹង។

ការកើនឡើងតម្លៃអាហារ និងថាមពល ដែលមួយផ្នែកបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន​នោះ អាចសម្លាប់មនុស្សរាប់លាននាក់ទាំងដោយផ្ទាល់ និងដោយប្រយោល។ នេះបើតាមលោក Peter Sands នាយកប្រតិបត្តិនៃមូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេ​ង និងគ្រុនចាញ់ បានប្រាប់ Reuters នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារទី ៧ខែមិថុនា។

លោកនិយាយថា “កង្វះខាតស្បៀងអាហារ កំពុងដំណើរការក្នុងវិធី ២យ៉ាង។ ១ គឺអ្នកជួបសោកនាដកម្ម នឹងស្រេកឃ្លានដល់ស្លាប់។ ២ គឺមនុស្សមួយចំនួនធំ មិនត្រូវបានផ្តល់ចំណីអាហារគ្រប់គ្រាន់ ហើយធ្វើឲ្យពួកគេកាន់តែងាយរងគ្រោះទៅនឹងជំងឺដែលមានស្រាប់”។

តាមលោក Peter Sands នាយកប្រតិបត្តិនៃមូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេ​ង និងគ្រុនចាញ់

អង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា មនុស្សចំនួន១៥លាននាក់អាច ស្លាប់ដោយសារលទ្ធផលនៃជំងឺកូវីដ១៩។

យោងតាមលោក Sands, ការវិនិយោគគឺត្រូវការជាចាំបាច់ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីជួយរៀបចំសម្រាប់ផលប៉ះពាល់នៃការខ្វះខាតស្បៀងអាហារ។

មូលនិធិសកល ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានបំណងរៃអង្គាសប្រាក់ចំនួន១៨ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើនប្រព័ន្ធសុខាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺស្នូលចំនួនបីនៅក្នុងគោលដៅរបស់ខ្លួន និងជម្នះឧបសគ្គដែលបណ្តាលមកពីជំងឺរាតត្បាត។

មូលនិធិនេះ រៃអង្គាសប្រាក់បានត្រឹមតែជាងមួយភាគបីប៉ុណ្ណោះ នៃគោលដៅរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៤-២០២៦៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ EU ថា រុស្ស៊ីម្នាក់គត់ ដែលត្រូវស្តីបន្ទោសចំពោះវិបត្តិស្បៀងអាហារពិភពលោក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម