ព័ត៌មានអន្ដរជាតិ
EU ថា រុស្ស៊ីម្នាក់គត់ ដែលត្រូវស្តីបន្ទោសចំពោះវិបត្តិស្បៀងអាហារពិភពលោក (មានវីដេអូ)
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានចោទប្រកាន់រុស្ស៊ីថា កំពុងប្រើប្រាស់ការផ្គត់ផ្គង់ស្បៀងអាហារជា “មីស៊ីលបំបាំងកាយប្រឆាំងនឹងប្រទេសកំពុងអភិវឌ្ឍន៍” ហើយបានស្តីបន្ទោសវិមានក្រឹមឡាំង ចំពោះវិបត្តិស្បៀងអាហារពិភពលោកដែលកំពុងលេចឡើង។

ការចោទប្រកាន់របស់លោក Michel បានជំរុញឲ្យឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ ដើរចេញពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ។
លោក Michel បានថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតរុស្ស៊ី Vassily Nebenzia ដោយផ្ទាល់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាមួយ ដោយនិយាយថា គាត់បានឃើញគ្រាប់ធញ្ញជាតិនិងស្រូវសាលីរាប់លានតោន ជាប់គាំងនៅក្នុងកុងតឺន័រនិងកប៉ាល់នៅឯកំពង់ផែ Odesa របស់អ៊ុយក្រែន កាលពីប៉ុន្មានសប្តាហ៍មុន ដោយសារតែនាវាចម្បាំងរុស្ស៊ីនៅសមុទ្រខ្មៅ។

លោក Michel បន្តថា ការវាយប្រហាររបស់ទីក្រុងមូស្គូ លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់អ៊ុយក្រែន និងកន្លែងស្តុកគ្រាប់ធញ្ញជាតិ ក៏ដូចជារថក្រោះ ការទម្លាក់គ្រាប់បែកពីលើអាកាស និងមីន កំពុងរារាំងអ៊ុយក្រែនពីការដាំដុះ និងការប្រមូលផល។
នេះកំពុងជំរុញឲ្យតម្លៃស្បៀងអាហារកើនឡើង ដោយនាំឲ្យប្រជាជនធ្លាក់ចូលទៅក្នុងភាពក្រីក្រ និងធ្វើឲ្យតំបន់ទាំងមូលអស្ថិរភាព។ រុស្ស៊ីជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះវិបត្តិស្បៀងអាហារដែលកំពុងកើនឡើងនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ រុស្ស៊ីបញ្ចេញព័ត៌មាន Update ចុងក្រោយបំផុត ស្តីពីប្រត្តិបត្តិការយោធានៅ អ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


