ព័ត៌មានអន្ដរជាតិ
ផ្សារមួយកន្លែងក្នុងខេត្តសាមុតសាខន ត្រូវបានព័ទ្ធលួសបន្លា ដើម្បីបង្ខាំងមនុស្សទប់ស្កាត់ការរីករាលដាលកូវីដ-១៩
មនុស្សប្រមាណ៤០០០ នាក់ ដែលក្នុងនោះមានទាំងអាជីវករ ក៏ដូចជាកម្មករដោយមានជាតិ សាសន៍ចំនួន៤ គឺថៃ ខ្មែរ ឡាវ និង ភូមា ត្រូវបានអាជ្ញាធរខេត្ត សម្រេចដាក់កម្លាំងតម្រួត និងយោធា ធ្វើការហ៊ុំព័ទ្ធបន្លាលួសជាច្រើនជាន់ ព្រមទាំងបានដាក់កម្លាំងយាមកាម២៤ម៉ោង លើ២៤ម៉ោងផងដែរ បន្ទាប់ពីមានការឆ្លងនូវជំងឺកូវីដ-១៩ នៅក្នុងផ្សារនេះយ៉ាងលឿនជាទីបំផុត ពីសំណាក់ឈ្មួញ៣ នាក់ ដែលមានមុខរបរទិញ លក់ គ្រឿងសមុទ្រ នៅក្នុងផ្សារនេះ ដែលអ្នកទាំង៣នាក់នោះ មានជនជាតិថៃ២នាក់ និងជនជាតិឡាវ១នាក់ ។

កាលពីព្រឹកមិញនេះ ព័ត៌មានក្នុងប្រទេសថៃ បានធ្វើការផ្សាយយ៉ាងទូលំទូលាយថា នៅក្នុងផ្សារមួយកន្លែង យីហោផ្សារគុង ក្នុងស្រុកមឿង ខេត្ត សាមុតសាខន ដែលជាផ្សារលក់គ្រឿងអាហារសមុទ្រ ត្រូវបានគេហ៊ុំព័ទ្ធបន្លាលួស ព្រមទាំងបានដាក់កម្លាំងយាមមិនអនុញ្ញាតអោយនរណាម្នាក់ ចេញពីក្នុងផ្សារនេះឡើយ ដែលក្នុងនោះមានមនុស្សដែលជាប់ក្នុងផ្សារប្រមាណ៤ពាន់នាក់ ក្នុងនោះដែរ ក៏មានជនអន្តោរប្រវេសន៍ប្រមាណជាង ពាក់កណ្តាល គឺមាន ឡាវ ភូមា និង ខ្មែរ ដែលជាកម្មករបម្រើការនៅក្នុងផ្សារគ្រឿងសមុទ្រនេះ ។

បន្ទាប់ពីបានស្រាវជ្រាវទើបដឹងថា ឈ្មួញធំទាំង៣នាក់នោះ គឺបានធ្វើដំណើរទៅកាន់ខេត្តសាមុតប្រាកាន ខេត្តណាខនប៉ាធុំ និងទីក្រុងបាងកក លុះមកដល់ខេត្តសាមុតសាខន ទើបដឹងថា មានអ ការៈគ្រុន លុះពេលពិនិត្យគឺមានជំងឺ កូវីដ-១៩ ដែលបច្ចុប្បន្នពួកគេកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលជាកន្លែងធ្វើចត្តាឡីស័ក ។

ភ្លាមៗក្រោយពីមានការភ្ញាក់ផ្អើល នៅក្នុងទីប្រជុំជននៃខេត្ត សាមុតសាខនរួចមក មានអ្នកទៅពិនិត្យភ្លាមៗគឺបានសង្គេតឃើញថា នៅក្នុងថ្ងៃម្សិលមិញនេះ គឺថ្ងៃទី២០ មានអ្នកផ្ទុកមេរោគចំនួន ៥៤៨ នាក់ ទើបបង្កអោយមានការចលាចលយ៉ាងខ្លាំង ដូច្នេះហើយបានជាអាជ្ញាធរខេត្ត ដាក់ផែនការមិនអនុញ្ញាតអោយអ្នកនៅក្នុងផ្សារចេញក្រៅជាដាច់ខាត ព្រមទាំងបានព័ទ្ធលួសបន្លាថែមទៀត ដោយផ្តល់អាហារគ្រប់គ្រាន់ សរុបអ្នកដែលជាប់ឃាំងខ្លួននៅក្នយងផ្សារមានចំនួនប្រមាណ៤០០០នាក់ ហើយគេនិងអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញបានក្រោយថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ដោយធ្វើចត្តាឡីស័ក និងព្យាបាលនៅទីនោះតែម្តង៕
អត្ថបទ ៖ សោ និយមរ័ត្ន






-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


