ព័ត៌មានអន្ដរជាតិ
លោក បៃដិន ឲ្យសភា អាមេរិក ផ្អាកយកពន្ធប្រេងសាំងមួយរយៈ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្នើឲ្យសភាផ្អាកការយកពន្ធប្រេងសាំងរយៈពេល ៣ ខែ ដើម្បីកាត់បន្ថយតម្លៃប្រេងឡើងថ្លៃ ។

លោក បៃដិន បាននិយាយថា លោកកំពុងអំពាវនាវឲ្យសភាផ្អាកការយកពន្ធ អំឡុងពេលធ្វើដំណើរនៅរដូវក្តៅរហូតដល់ចុងខែកញ្ញា ខណៈការបញ្ចុះតម្លៃឧស្ម័ននឹងផ្តល់ការធូរស្រាលសម្រាប់ការចំណាយដល់ក្រុមគ្រួសារអាមេរិកមួយចំនួន ។
តម្លៃប្រេងសាំងនៅតាមស្ថានីយក្នុងខែនេះគឺខ្ពស់ជាង ៦០ ភាគរយកាលពីឆ្នាំមុន ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងកំណត់ត្រា ខណៈពន្ធឧស្ម័នបច្ចុប្បន្នគឺប្រហែល ១៨ សេនក្នុងហ្គាឡុង ។

កន្លងមកសហរដ្ឋអាមេរិកបានស្ដីបន្ទោសការឡើងថ្លៃប្រេងនៅក្នុងប្រទេស និងនៅលើពិភពលោក ដោយសារតែសង្គ្រាមលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន ក៏ដូចជាកត្តាផ្សេងទៀតជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អតីតមេទ័ព អាមេរិក ប្រៀបធៀបសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ទៅនឹង “ការប្រកួតប្រដាល់ទម្ងន់ធ្ងន់”
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


