ព័ត៌មានអន្ដរជាតិ
អតីតមេទ័ព អាមេរិក ប្រៀបធៀបសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ទៅនឹង “ការប្រកួតប្រដាល់ទម្ងន់ធ្ងន់”
ឧត្តមសេនីយចូលនិវត្តន៍ម្នាក់របស់អាមេរិកបានប្រៀបធៀបការប្រយុទ្ធគ្នាទៅវិញទៅមករវាងរុស្ស៊ី និងអ៊ុយក្រែនទៅនឹងការប្រកួតប្រដាល់ ខណៈដែលសង្រ្គាមនៅក្នុងប្រទេសអឺរ៉ុបខាងកើតទាំងពីរនេះជិតឈានដល់រយៈពេល ៤ ខែហើយ ។

លោកឧត្តមសេនីយទោ Mark Hertling ដែលធ្លាប់បម្រើការជាមេបញ្ជាការកងទ័ពអាមេរិកប្រចាំទ្វីបអឺរ៉ុប បានសរសេរបង្ហោះក្នុងបណ្តាញ Twitter កាលពីយប់ថ្ងៃអង្គារថា “វាជាការប្រកួតប្រដាល់ទម្ងន់ធ្ងន់ ។ ការប្រយុទ្ធគ្នាក្នុងរយៈពេលកន្លងមកមិនទាន់មានអ្នកសន្លប់ឡើយ ប៉ុន្តែវានឹងកើតមានឆាប់ៗ ព្រោះតែកម្លាំងទ័ពទាំងពីរកាន់តែអស់កម្លាំង” ។
លោក Hertling បាននិយាយថា ការប្រយុទ្ធគ្នារវាងភាគីទាំងពីរនៅក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែនគឺដូចជា “ការវាយទៅវាយមក” ទាំងការបាញ់កាំភ្លើងធំ ការវាយលុក និងការចល័តទ័ពជួរមុខទៅកាន់ទីតាំងសំខាន់ៗ ។

លោកបញ្ជាក់ថា អ៊ុយក្រែនបានអង្វរប្រទេសលោកខាងលិចឲ្យបន្តបញ្ជូនសព្វាវុធបន្ថែមទៀត បន្ទាប់ពីរដ្ឋាភិបាលទីក្រុងកៀវទទួលស្គាល់ថាកំពុងចាញ់សមរភូមិកាំភ្លើងធំរបស់រុស្ស៊ី ហើយលោករំពឹងថាធនធានរបស់អ៊ុយក្រែននឹងកើនឡើង នៅពេលមានការព្រមព្រៀងបញ្ជូនសព្វាវុធណាមួយទៅដល់អ៊ុយក្រែន ។
គួរបញ្ជាក់ថា បច្ចុប្បន្នកងកម្លាំងរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបង្វែរការលុកលុយរបស់ពួកគេដោយផ្តោតលើភាគខាងកើតអ៊ុយក្រែនវិញ បន្ទាប់ពីយោធារុស្ស៊ីបរាជ័យក្នុងការដណ្តើមយកទីក្រុងកៀវក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ក្រោយការលុកលុយកាលពីចុងខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Business Insider
ចុចអាន ៖ អាមេរិក ពិចារណាដកពន្ធទំនិញមួយចំនួនរបស់ ចិន ដើម្បីបន្ថយអតិផរណា (មានវីដេអូ)
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


