ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលហ្វីលីពីនចេញបញ្ជាឲ្យបិទគេហទំព័រព័ត៌មាន Rappler
រដ្ឋាភិបាលហ្វីលីពីនបានចេញបញ្ជាឲ្យបិទគេហទំព័រព័ត៌មាន Rappler ដែលបង្កើតឡើងដោយម្ចាស់ជ័យលាភីណូបែលសន្តិភាពលោកស្រី Maria Ressa ។
គេហទំព័រព័ត៌មានដែលទទួលបានភាពល្បីល្បាញសម្រាប់សេចក្ដីរាយការណ៍រិះគន់អំពីការបង្រ្កាបដ៏ឃោរឃៅពាក់ព័ន្ធនឹងសង្គ្រាមគ្រឿងញៀនខុសច្បាប់របស់លោកប្រធានាធិបតី Rodrigo Duterte ត្រូវបានបញ្ជាឲ្យបិទទ្វារ ពោលមួយថ្ងៃមុនពេលលោក Duterte អស់អាណត្តិ និងចាកចេញពីតំណែង ។
ទោះបីជាមានការបញ្ជាបិទក៏ដោយ ក៏លោកស្រី Ressa ដែលទទួលបានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ ២០២១ បានប្តេជ្ញាថានឹងរក្សាគេហទំព័រនេះឲ្យនៅដំណើរការធម្មតាដដែល ។
Rappler ជាស្ថាប័នព័ត៌មានដែលសហការបង្កើតដោយលោកស្រី Ressa ក្នុងឆ្នាំ ២០១២ បានក្លាយជាវ៉េបសាយឈានមុខគេក្នុងយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតនៅក្នុងប្រទេសហ្វីលីពីន ។
ទន្ទឹមនោះគណៈកម្មការមូលបត្រហ្វីលីពីន (SEC) បានបញ្ជាក់ថា “ការដកហូតអាជ្ញាប័ណ្ឌរបស់គេហទំព័រ Rappler គឺដោយសារតែស្ថាប័នព័ត៌មានមួយនេះរំលោភរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការរឹតត្បិតលើកម្មសិទ្ធិបរទេសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ DW
ចុចអាន ៖ រុស្ស៊ី ព្រមានប្រទេសចង់បានតំបន់ Kaliningrad ប្រយ័ត្នម៉ត់ដូចក្នុងម៉ាស៊ីន កិនសាច់
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២៣ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


