អ្នកវិទ្យាសាស្រ្តព្រមានអំពីជំងឺថ្មីមួយទៀតឈ្មោះ Disease X ដែលនឹងបង្កវិនាសកម្មខ្លាំងជាងកូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្តព្រមានអំពីជំងឺថ្មីមួយទៀតឈ្មោះ Disease X ដែលនឹងបង្កវិនាសកម្មខ្លាំងជាងកូវីដ

Published

on

អ្នកវិទ្យាសាស្ត្រម្នាក់ដែលបានជួយរកឃើញវីរុសអេបូឡាដ៏កាចសាហាវបាននិយាយថា ជំងឺរាតត្បាតនាពេលអនាគតទំនងជានឹងបង្កវិនាសកម្មខ្លាំងជាងវីរុសកូរ៉ូណាទៅទៀត។

សាស្រ្តាចារ្យ Jean-Jacques Muyembe Tamfum បានធ្វើការនៅជួរមុខក្នុងការកំណត់អត្តសញ្ញាណភ្នាក់ងារបង្កជំងឺថ្មីៗចាប់តាំងពីឆ្នាំ១៩៧៦មក។ នៅពេលគាត់ជាអ្នកស្រាវជ្រាវវ័យក្មេង គាត់បានយកសំណាកឈាមពីជនរងគ្រោះដោយសារជំងឺមិនស្គាល់ឈ្មោះដែលសម្លាប់អ្នកជំងឺជិត៩០ភាគរយ។

សំណាកទាំងនោះត្រូវបានបញ្ជូនពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ទៅឲ្យអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេស ប៊ែលហ្សិក និង សហរដ្ឋអាមេរិក ដែលបានរកឃើញវីរុសមានរាងដូចដង្កូវនៅក្នុងឈាមរបស់អ្នកជំងឺដែលត្រូវបានគេដាក់ឈ្មោះតាមទន្លេ អេបូឡា។

សាស្រ្តាចារ្យ Jean-Jacques Muyembe Tamfum

វាត្រូវបានគេជឿថា វីរុសដែលបណ្តាលឲ្យអ្នកជំងឺក្អួតនិងហៀរសំបោរក៏ដូចជារោគសញ្ញាដ៏គួរឲ្យរន្ធត់ផ្សេងទៀតគឺបានឆ្លងពីសត្វមកមនុស្សដែលអាចជាសត្វប្រចៀវ។

ឥឡូវនេះ សាស្ត្រាចារ្យ Muyembe គឺជាអ្នកគ្រប់គ្រងវិទ្យាស្ថានស្រាវជ្រាវជីវឱសថជាតិ (INRB) ក្នុងរដ្ឋធានី Kinshasa របស់ DRC និងបានព្រមានពីជំងឺឆ្លងពីសត្វដែលនឹងបន្តកើតមាន។

លោកបានប្រាប់ CNN ថា “ឥឡូវនេះ យើងកំពុងស្ថិតនៅក្នុងពិភពលោកមួយដែលភ្នាក់ងារបង្ករោគថ្មីៗនឹងលេចចេញមកហើយនោះគឺជាអ្វីដែលបង្កជាការគំរាមកំហែងដល់មនុស្សជាតិ”។

ស្របពេលជាមួយគ្នានោះ អ្នកជំនាញសុខភាពសាធារណៈផ្សេងទៀតក៏បានព្រមានផងដែរថា ជំងឺឆ្លងពីសត្វកំពុងកើនឡើងដោយសារតែបញ្ហាបរិស្ថានដែលមិនអាចប្រកែកបាន។

ឧស្សាហកម្មសាច់តែងតែរក្សាសត្វពាហនៈនៅជិតទីប្រជុំជនដែលមិនមានអនាម័យហើយបង្កើនលទ្ធភាពនៃជំងឺដែលបន្ទាប់មកអាចរាលដាលដល់មនុស្សនៅក្នុងបរិស្ថានដូចជាទីផ្សារសើមរបស់ប្រទេសចិនជាដើម។

បច្ចុប្បន្ន ក្រុមគ្រូពេទ្យនៅក្នុងទីក្រុង Kinshasa កំពុងព្យាបាលស្ត្រីម្នាក់ដែលបង្ហាញរោគសញ្ញាធ្លាក់ឈាម។

ពួកគេកំពុងធ្វើតេស្តនាងរកមេរោគអេបូឡាប៉ុន្តែពួកគេបារម្ភថា នាងអាចជាអ្នកជំងឺទីសូន្យនៃជំងឺ “Disease X” ថ្មីដែលមានសក្តានុពល រីករាលដាលលឿនដូចជាវីរុសកូរ៉ូណាអញ្ចឹងប៉ុន្តែអ្វីដែលគេបារម្ភនោះគឺថាវាក៏មានអត្រាមរណភាពដូចជំងឺអេបូឡាដែរពោលគឺចន្លោះពី៥០ទៅ៩០ភាគរយ។

វេជ្ជបណ្ឌិត Dadin Bonkole ដែលកំពុងព្យាបាលអ្នកជំងឺបានថ្លែងប្រាប់ CNN ថា “យើងទាំងអស់គ្នាមានការភ័យខ្លាច។ ជំងឺអេបូឡាមិនទាន់ត្រូវបានគេដឹងនៅឡើយ។ កូវីដក៏មិនទាន់ដឹង។ យើងត្រូវតែខ្លាចចំពោះជំងឺថ្មី”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ទីបំផុត បុគ្គលិកធនាគារ ០១ នាក់ នៅ​វាលស្បូវ ជា​សះស្បើយ​ចេញ​ពី​មន្ទីរពេទ្យ

ចុចអាន៖ ថៃ បិទផ្សារមួយទៀតបន្ទាប់ពីមានអ្នកលក់ តេស្តវិជ្ជមានកូវីដ១៩

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ27 mins ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ38 mins ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ1 hour ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

ព័ត៌មានជាតិ1 hour ago

អ្នកជំនាញ​អះអាង​ថា តម្លៃ​ដំឡូង​មី​នៅ​ឆ្នាំនេះ​ខ្ពស់​ជាង​ឆ្នាំមុន

នយោបាយ2 hours ago

ផែនការ​ខ្មៅ​កខ្វក់ ៩ វិច្ឆិកា គឺជា​ផែន​ការធ្វើ​រដ្ឋប្រហារ ដែលជា​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ !

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services