Connect with us

ព័ត៌មានអន្ដរជាតិ

លោក Trump ផ្តល់ការលើកលែងទោសដល់មន្រ្តីជាច្រើនរូប

បានផុស

នៅ

លោក Donald Trump បានផ្តល់ការលើកលែងទោសដល់មនុស្សចំនួន១៥នាក់រួមទាំងឥស្សរជនពីរនាក់ដែលត្រូវបានផ្តន្ទាទោសពីបទភូតភរ FBI អំឡុងការសាកសួរអំពីយុទ្ធនាការរបស់ប្រធានាធិបតីអាមេរិកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតជំនួយការយុទ្ធនាការឃោសនាបោះឆ្នោតលោក George Papadopoulos និងមេធាវី Alex van der Zwaan គឺស្ថិតក្នុងចំណោមអ្នកដែលទទួលបានការលើកលែងទោសពីប្រធានាធិបតី។

លោក Trump ក៏បានលើកលែងទោសអតីតសមាជិកសភាពីរនាក់និងឆ្មាំ Blackwater ៤នាក់ដែលពាក់ព័ន្ធនឹងការសម្លាប់រង្គាលនៅប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៧ផងដែរ។

លោកត្រូវបានគេរំពឹងថានឹងផ្តល់ការលើកលែងទោសបន្ថែមទៀតមុនពេលចាកចេញពីការិយាល័យនៅខែក្រោយ។

វាជារឿងធម្មតាសម្រាប់ប្រធានាធិបតីផុតអាណត្តិក្នុងការប្រើសិទ្ធិរបស់ពួកគេ ផ្តល់ការលើកលែងទោសដល់អ្នកដែលរងការចោទប្រកាន់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ សមាជិកព្រឹទ្ធសភាជាន់ខ្ពស់គណបក្សលោក Trump ព្រមទទួលស្គាល់ជ័យជម្នះរបស់លោក Biden

ចុចអាន៖ រដ្ឋមន្ត្រីម្នាក់ទៀតរបស់លោក Trump លាលែងពីតំណែង មុនថ្ងៃណូអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម