Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បិទផ្សារមួយទៀតបន្ទាប់ពីមានអ្នកលក់ តេស្តវិជ្ជមានកូវីដ១៩

បានផុស

នៅ

អភិបាលខេត្ត Uttaradit កាលពីថ្ងៃអង្គារម្សិលមិញនេះបានបញ្ជាឲ្យបិទផ្សារ Pha Kanoon ក្នុងខេត្តនេះរយៈពេល៧ថ្ងៃបន្ទាប់ពីករណីឆ្លងជំងឺកូវីដ១៩ត្រូវបានរកឃើញនៅទីនោះកាលពីថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំងឺគឺជាអ្នកលក់គ្រឿងសមុទ្រអាយុ៤៨ឆ្នាំ។ គាត់បានទៅទិញទំនិញនៅផ្សារលក់គ្រឿងសមុទ្រក្នុងខេត្ត សាមុតសាខន ជាកន្លែងដែលករណីឆ្លងកូវីដរាប់រយករណីត្រូវបានរកឃើញនាពេលថ្មីៗនេះ។

ក្រៅពីការបិទ ផ្សារនេះត្រូវបានគេបាញ់ថ្នាំសម្លាប់មេរោគហើយមន្ត្រីមូលដ្ឋានបានដាក់របាំងដើម្បីរារាំងប្រជាជនពីការចូលទៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។

លោកអភិបាលខេត្ត Phol Damtham បាននិយាយថា ផ្សារនេះនឹងត្រូវបើកដំណើរការឡើងវិញប្រសិនបើស្ថានភាពនៅក្នុងខេត្តកាន់តែប្រសើរឡើង។ មនុស្សជាង២០០នាក់ត្រូវបានគេចាត់ទុកថាមានហានិភ័យក្នុងការឆ្លងមេរោគដោយសារទំនាក់ទំនងជាមួយអ្នកលក់គ្រឿងសមុទ្រ។

ទន្ទឹមនឹងនេះដែរ ការិយាល័យតំបន់អប់រំបឋមសិក្សា Uttaradit ទី១បានបិទមណ្ឌលអភិវឌ្ឍន៍កុមារដែលមានទីតាំងនៅជិតផ្សារនោះ។ សាលារៀនខ្លះត្រូវបានបិទជាបណ្តោះអាសន្នដើម្បីសុវត្ថិភាពសិស្សនិងបុគ្គលិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ លោក ប្រាយុទ្ធ ប្រាប់ឲ្យថៃ ឈប់បន្ធូរបន្ថយលើវិធានការរឹតត្បិតធ្វើដំណើរ

ចុចអាន៖ មន្ត្រីសុខាភិបាលថៃ ៤នាក់ ឆ្លងកូវីដ​១៩ នៅកន្លែងធ្វើ​ចត្តាឡីស័ក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម